ថ្ងៃនេះក្មេងទំនើង ២ នាក់ ជិះម៉ូតូវាយក្បាលជនបរទេសទុកជាការសប្បាយ បានបញ្ជូនទៅសាលាដំបូងហើយ…

កាលពីពេលថ្មីៗនេះ មានការចែករំលែកវីដេអូមួយនៅលើបណ្តាញសង្គម Tik Tok ទាក់ទងពីក្មេងប្រុស ២ រូប បានធ្វើសកម្មភាពជិះម៉ូតូវាយក្បាលជនបរទេស ដែលកំពុងជិះកង់នៅតាមដងផ្លូវ ធ្វើឲ្យមហាជនមានការមិនពេញចិត្តយ៉ាងខ្លាំងនូវទង្វើអសីលធម៌នោះ ។

យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសឲ្យដឹងថា យុវជន ២ រូប ដែលបានជិះម៉ូតូវាយក្បាលជនបរទេសនោះ ត្រូវកម្លាំងសមត្ថកិច្ចចាប់មកធ្វើការសាកសួរចម្លើយ នៅឯខណ្ឌជ្រោយចង្វារ ។

ដោយឡែក មកដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ នេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងបន្ថែមទៀតថា «ក្មេងទំនើង ២ នាក់ ដែលបានធ្វើសកម្មភាព ជិះម៉ូតូវាយក្បាលជនបរទេស ត្រូវបានបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញ ហើយនៅវេលាម៉ោង ០៨:៤៥ នាទីព្រឹក ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់» ៕

Related posts

Leave a Comment