ក្តៅៗ​ ! អភិបាលរងខេត្តស្វាយរៀង ចុះពិនិត្យទីតាំងត្រៀមសង់ប៉ាឆា ករណីបើមានអ្នក.ជំងឺកូវីដ ស្លា .​​​ ប់ក្នុងខេត្ត

នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និង ជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានចាត់ឱ្យឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និង ជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត ដឹកនាំក្រុមការងារ និង កម្លាំងជំនាញចុះពិនិត្យលក្ខណៈសម្បត្តិ ពិនិត្យទីតាំងតាមវត្តនានាក្នុងក្រុងស្វាយរៀង ដែលមានទីធ្លាធំទូលាយ និង នៅឆ្ងាយពីទីប្រជុំជន អាចរៀបចំធ្វើឈាបនដ្ឋានសម្រាប់ត្រៀមបម្រុងទុកបាន ។

ស្របទៅតាមអនុវត្តប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងករណីដែលមានអ្នកជំងឺកូវីដ-១៩ ទទួល ម រ ណ ភា ព ក្នុងពេលសម្រាកព្យាបាលក្នុងខេត្តស្វាយរៀង ៕

Related posts

Leave a Comment