រឿងស្ងាត់យូរហើយ ស្រាប់តែយប់នេះ ឧកញ៉ា ឌួង ឆាយ បង្ហោះសារនិយាយបែបនេះ ពីអតីតភរិយា…

កាលពីកន្លងទៅនេះ ភរិយាឧកញ៉ា ឌួង ឆាយ ដែលមហាជនស្គាល់ឈ្មោះ ដេត ម៉ាលីណា បានធ្វើឱ្យមហាជនគ្រប់ស្រទាប់ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបានបង្ហោះសារលើគណនីហ្វេសប៊ុកផ្លូវ បង្ហាញដល់សាធារណជនថា អ្នកនាង និង ឧកញ៉ា ឌួង ឆាយ បានលែងលះគ្នាដាច់ស្រេចហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងភ្ញាក់ផ្អើលមួយនេះ បានធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍លើគ្រួសារតូច ដែលធ្លាប់តែបង្ហាញសុភមង្គលលើបណ្ដាញសង្គមជារឿយៗថាមានរឿងអ្វីបានជាឈានដល់ការប្រកាសលែងលះបែបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីពេលកន្លងនោះអតីតភរិយា ឧកញ៉ា ឌួង ឆាយ គឺអ្នកនាង ដេត ម៉ាលីណា គេតែងតែបានឃើញការបង្ហោះសារប្លែកៗរៀបរាប់ពីជីវិតជាច្រើនរបស់អ្នកនាង ដូចជាសារក្នុងន័យសោកស្ដាយដែលកន្លងមក បានចំណាយពេលវេលាលើមនុស្សខុស និង សារផ្សេងៗទៀត ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើកក្រឡេកទៅមើលឧកញ៉ា ឌួង ឆាយ វិញ ទាក់ទងនឹងការប្រលែងលះពីអតីតភរិយាខាងលើនោះ កន្លងមកមហាជនមិនដែលបានឃើញការបង្ហោះបង្ហាញបង្ហើបមូលហេតុអ្វីដែរ ដោយឧញ៉ាគ្រាន់តែពោលខ្លីៗថា ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង ភាពអំណត់អត់ធ្មត់ស្ងប់ស្ងាត់គឺល្អបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ ស្រាប់តែឧកញ៉ា ឌួង ឆាយ បានបង្ហោះសារថា យប់នេះលោកនឹងបកស្រាយរឿងរ៉ាវគ្រប់យ៉ាងជាមួយអតីតភរិយា ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នេះជាសារខ្លី ដែលឧកញ៉ា ឌួង ឆាយ បានបង្ហោះ “ខ្ញុំបាទនឹងបកស្រាយរឿងរ៉ាវរបស់ខ្ញុំគ្រប់យ៉ាងជាមួយ លីណា ជូនពូមីងបងប្អូនទាំងអស់គ្នាជ្រាបនៅម៉ោង 8:00pm” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របគ្នានឹងការបង្ហោះបែបនេះ ពីឧកញ៉ា ឌួង ឆាយ គេសង្កេតឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើន បានបញ្ចេញយោបល់ផ្សេងៗគ្នាលើរឿងរ៉ាងនេះផងដែរ ៕

Related posts

Leave a Comment