អ្នកឧកញ៉ា គិត ម៉េង ប្រកាសបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩

នាល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្លូវការថា សម្តេចបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូង ដែលបញ្ជាទិញចំនួន១លានដូស ដែលអាចចាក់អោយមនុស្ស ៥0ម៉ឺននាក់។ សម្តេចតេជោក៏បានបញ្ជាក់ផងដែរថា វ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូសដំបូង សម្រាប់មនុស្ស ៥០ម៉ឺននាក់ ដែលសម្តេចតេជោត្រៀមទិញ គឺសម្រាប់ចាក់ជូន “អ្នកធ្វើការនៅកន្លែងមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ”។

ក្រោយពេលទទួលដំណឹងថា សម្តេចតេជោ ហ៊ុន សែន ត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងបែបនេះ មុននេះបន្តិច អ្នកឧកញ៉ា គិត ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុន Roryal Group និងលោកជំទាវ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា អ្នកឧកញ៉ាក៏បានប្រកាសបរិច្ចាគថវិកាចំនួន៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩៕

Related posts

Leave a Comment