ដំណឹងល្អ! លទ្ធផលតេស្តមេរោគកូវីត១៩ របស់បុគ្គលិកឱសថស្ថានច័ន្ទពេញវង់ សាខាអូឡាំពិច គឺ “អវិជ្ជមានទាំងអស់”

យោងតាមហ្វេសបុកផេករបស់ ឱសថស្ថាន ច័ន្ទពេញវង់-Pharmacie Chan Penh Vong បានឲ្យដឹងថា៖ ដំណឹងល្អ! លទ្ធផលតេស្តមេរោគកូវីត១៩ នៃសំណាករបស់បុគ្គលិក នៅក្នុង ឱសថស្ថានច័ន្ទពេញវង់ សាខាអូឡាំពិច ត្រូវបានរកឃើញថាអវិជ្ជមានទាំងអស់ ដោយពួកយើងបានអនុវត្តវិធានការការពារយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងឱសថស្ថានរបស់យើងខ្ញុំទទួលបានការសម្អាតមេរោគទាំងបរិវេណខាងក្នុងនិងក្រៅបានស្អាត និងរៀបរយ។ យើងខ្ញុំទាំងអស់គ្នាកំពុងតែត្រៀមខ្លួន ដើម្បីបើកដំណើរការទៅតាមការណែនាំនាពេលខាងមុននេះ សូមពុកម៉ែ បងប្អូនទាំងអស់គ្នាបន្តថែរក្សាសុខភាពឲ្យបានល្អ និងចូលរួមគ្នាទប់ស្កាត់ជម្ញឺកូវីត១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល សូមអរគុណ សូមជូនពរឲ្យពុកម៉ែ បងប្អូនមានសុខភាពល្អ៕

Related posts

Leave a Comment