ផ្ទុះការភ្ញាក់ផ្អើល ដួង សុខគា ថាបើខឹង កក្កដា សុភ័ណ្ឌ កុំជេរឈ្មោះ កក្កដា ព្រោះពាក់ព័ន្ធនឹងព្រះនាមសង្ឃម្នាក់

រឿងរ៉ាវ កក្កដា សុភ័ណ្ឌ បានឆ្លងកូវីដ-១៩ និង បានដើរហើរជាច្រើនកន្លែងមុនដឹងថាឆ្លងនោះ បានក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គមនៅពេលនេះ ដោយអ្នកលេងហ្វេសប៊ុកជាច្រើនបានដាក់បន្ទុកលើរូបគេជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របគ្នានឹងមហាជនជាច្រើនលើហ្វេសប៊ុកបានវាយប្រហារ កក្តដា សុភណ្ឌ នោះ ស្រាប់តែមុននេះបន្តិច លោក ដួង សុខគា ដែលគេស្គាល់ជាអ្នកសិល្បៈផ្នែកបុរាណ និង ជាពិធីករមួយរូបដែរ បានបង្ហោះខ្លឹមសារមួយរៀបរាប់ពី កក្កដា សុភ័ណ្ឌ ដោយភ្ជាប់នឹងរឿងរ៉ាវឈ្មោះខាងដើម ឬ នាមក្រកូលគឺ កក្កដា មានប្រភពមកពីណា ធ្វើឱ្យមហាជនចាប់អារម្មណ៍ និង ភ្ញាក់ព្រើតតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ដួង សុខគា បានសរសេររៀបរាប់ថា “សូមចិត្ត៖ បើខឹងនឹងគាត់ខ្ញុំមិនដឹងទេ ជារឿងរបស់បងប្អូន តែកុំជេរមានឈ្មោះ 《កក្កដា》 ព្រោះព្រះតេជគុណ ជួន កក្កដា លោកមិនបានឲ្យគាត់ធ្វើអ៊ីចឹងទេ! លោកមានគុណធម៌ណាស់! ត្រកូលនេះជាព្រះនាមរបស់ព្រះអង្គ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រវត្តិគឺ ព្រះអង្គ ជួន កក្កដា យកអន្ទិត សោភ័ណ មកចិញ្ចឹមតាំងពីក្មេងមកម៉្លេះ ក៏យកនាមលោកធ្វើត្រកូលតែម្តង! ព្រោះជាក្មេងកំព្រា ។ សូមទោសផងចុះ! ខ្ញុំមិនគួរលូកលាន់ទេ តែមិនចង់ឲ្យអ្នកមិនដឹង ជេរដោយទាំងព្រះនាមលោកនោះទេ! អ្នកណាទៅដឹង? កូនលោកមួយវត្ត ធ្វើម្តេច ល្អទាំងអស់? អាចស្មានមិនដល់《ដើមសារិកា ផ្កាអាចម៍ឆ្ពឹស》ក៏មានដែរ ។ ពូមោក” ៕

Related posts

Leave a Comment