ត្រឹមជិត ១០ ថ្ងៃ អ្នកសិល្បៈ ល្បីៗនៃព្រះរាជាណាចក្រកម្ពុជា ១៣ រូប បានឆ្លងកូវីដ-១៩ បន្តគ្នាហូរហែ

ជិតមួយខែមកហើយ ដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានកើតឡើង និង មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់នៅតាមបណ្តាខេត្តក្រុងនានា ហើយក្នុងនោះក៏មានអ្នកជំងឺជាច្រើនក៏បានជាសះស្បើយរួចហើយដែរបន្ទាប់ពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជួរមុខ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គិតត្រឹមថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ នេះ បើក្រឡេកទៅមើលក្នុងចង្កោមសិល្បៈឯនោះវិញ មានពិធីការិនី តារាចម្រៀង តារាសម្តែង តន្ត្រីករ អ្នកដឹកនាំសម្តែង អ្នកគ្រប់គ្រងកម្មវិធីទូរទស្សន៍ តារាកំប្លែង និង អ្នករាំ ជាដើម គឺមានចំនួន ១៣ រូប ហើយ ដែលបានឆ្លងកូវីដ-១៩ និង កំពុងសម្រាកព្យាបាល ។ លើសពីនោះ ក៏មានសិល្បករ សិល្បការិនី ជាច្រើនរូបទៀត ក៏កំពុងតែធ្វើចត្តាឡីស័កផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមនេះ គឺជាអ្នកស្ថិតនៅក្នុងចង្កោមសិល្បៈទាំង ១៣ រូប ដែលកំពុងព្យាបាលកូវីដ-១៩ ៖

១- អ្នកដឹកនាំសម្តែង លោក អ៊ិន ទីតូ បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១។

២- ពិធីការិនី អ្នកនាង កែវ ចាន់និមល និង ក្រុមគ្រួសារ បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ ( កូនស្រីតូចអាយុជាង ១០ ឆ្នាំ របស់អ្នកនាង បានជាសះស្បើយហើយកាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣- តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១។

៤- តារាចម្រៀង អ្នកនាង សុគន្ធ និសា បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១។

៥- តារាចម្រៀង កញ្ញា វី ឌីណែត បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦- តន្ត្រីករ និង គ្រូភ្លេង លោក សាន់ សុវណ្ណឌីន បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១។

៧- អ្នកដឹកនាំសម្តែង លោក អ៊ីកូ វ៉ាក់សុង បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១។

៨- អ្នកដឹកនាំសម្តែង លោក លី ស៊ីនហួន បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១។

៩- តារាកំប្លែង អ្នកនាង ស្រី អ៊ីត បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១។

១០- អ្នករាំរបស់តារាចម្រៀង អ្នកនាង សុគន្ធ និសា បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១១- អ្នកដឹកនាំសម្តែង លោក ចាន់ មករា បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១។

១២- អ្នកគ្រប់គ្រងការផ្សាយរបស់ស្ថានីយទូរទស្សន៍ Town លោក ហាក់ សុខហេង បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១។

១៣- តារាចម្រៀង និង តារាសម្តែង លោក បញ្ញា សិទ្ធ បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ៕

Related posts

Leave a Comment