បារម្មណ៍ណាស់ ! ម្តាយតារាចម្រៀង វី ឌីណែតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗបន្ទាប់ពី មេរោគកូវីដធ្វើទុក្ខខ្លាំង ហើយវី ឌីណែតបានបង្ហោះសារយ៉ាងក្តុកក្តួលភ្នែកថា…

នៅមុននេះបន្តិចតារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺកញ្ញា វី ឌីណែត បានបង្ហោះសារជាមួយការព្រួយបារម្ភយ៉ាងខ្លាំងខណៈដែលប្អូនស្រីពៅ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ-១៩ ឯម្តាយរបស់នាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ព្រោះតែមេរោគកូវីដធ្វើទុក្ខខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាស្រីវ័យក្មេងរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមថា៖
“នាងខ្ញុំពេលនេះបានធូរស្បេីយច្រេីនហេីយអរគុណបងប្អូនទាំងអស់ដែលបានបារម្មណ៍សួរនាំ🙏🏼អ្វីដែលពិបាកគឺការពិសារបាយ​ ជំងឺនេះគឺធ្វេីអោយយេីងខ្ពេីមបាយ ដល់ម៉ោងញ៉ាំបាយម្ដងៗ​ ខ្ញុំត្រូវញ៉ាំទាំងទឹកភ្នែកក៏មាន​ ខំបន្លប់អារម្មណ៍ខ្លួនឯងថាឆ្ងាញ់ណាស់ ខំបន្លប់រាំផងអីផង​ ព្រោះខ្ញុំត្រូវតែញ៉ាំទោះជាលេបពិបាកយ៉ាងក៏ដោយដេីម្បីទប់ទល់ជំងឺនឹងថ្នាំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរបារម្មណ៍ពេលនេះគឺប្អូនស្រីពៅខ្ញុំក៏វិជ្ជមានកូវីត19ដែរ​ ហេីយគ្នានៅពេទ្យម្នាក់ឯងទៀតមិនដឹងម៉េចម៉ាទេ ហេីយអ្វីដែរកាន់តែគួរបារម្មណ៍គឺម៉ាក់របស់ខ្ញុំពេលនេះគាត់ធ្វេីទុក្ខខ្លាំងណាស់ហេីយពេលនេះគេបានប្ដូរគាត់ទៅសង្រ្គោះបន្ទាន់ហេីយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទេវតា​ តាមថែរក្សាពួកគាត់ផង ហេីយក៏សូមអរគុណដល់បងបងក្រុមគ្រូពេទ្យជំនាន់ដែលបានយកចិត្តទុកដាក់ព្យាបាលពួកគាត់ក៏ដូចជាខ្ញុំ​ សូមកំលាំងចិត្តអោយម៉ាក់ខ្ញុំផង”

Related posts

Leave a Comment