នៅទូទាំងរាជធានីខេត្តទាំងអស់ក្នុងប្រទេសកម្ពុជាសុទ្ធតែមានរូបតំណាងឱ្យខេត្តនីមួយៗ ដែលខេត្តទាំងនោះមានរូបតំណាងផ្សេងៗគ្នាដូចជា ខេត្តរតនគិរីមានរូបតំណាង ជនជាតិភាគតិច ខេត្តកំពង់ធំ មានរូបតំណាងដំរីជាន់ខ្លា ឯខេត្តតាកែវ មានរូបព្រះវិស្ណុ ជាដើម ។
/p>
ចំណែកខេត្តខ្លះទៀតក៏មានផលិតផលតំណាងខេត្តផងដែរ នៅក្នុងនោះយើងឃើញមានខេត្តតាកែវ ជាខេត្តមួយដែលមានផលិតផលមានឈ្មោះល្បីល្បាញ និង មានសក្តានុពលតាមរយៈភូមិមួយផលិតផលមួយ គឺ បង្កង និង ពងទាកូន ។
/p>
យ៉ាងណាមិញ ក្នុងពេលថ្មីៗនេះ មានការបញ្ចេញយោបល់ខុសៗគ្នា ក្រោយរដ្ឋបាលខេត្តតាកែវបានបង្ហាញគម្រោងសាងសង់រូបសំណាក់ បង្កង និង ពងទាកូន ដែលជាផលិតផលមានសក្តានុពលរបស់ខេត្តតាកែវ មានភាពល្បីល្បាញនៅទូទាំងប្រទេស ។
/p>
បង្កង និង ពងទាកូននេះ ជាផលិតផលសម្គាល់តំបន់ភូមិសាស្ត្រ ដែលជាប់ជាផលិតផលនៃភូមិមួយផលិតផលរបស់ខេត្តផងដែរ ដូចប្រជាពលរដ្ឋបានជ្រាបហើយថា នៅពេលនិយាយដល់បង្កង ឬ ពងទាកូនណាឆ្ងាញ់ គឺគេតែងនិយាយដល់បង្កងតាកែវ ឬ ពងទាកូនតាកែវ នេះឯង ។
/p>
បើផ្អែកតាមរយៈផេកផ្លូវការរបស់រដ្ឋបាលខេត្តតាកែវ បានបង្ហោះកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ បានឱ្យដឹងថា «រូបសំណាកបង្កង និង ពងទាកូន ដែលជាផលិតផលសក្តានុពលរបស់ខេត្តតាកែវ នឹងចេញជារូបរាងនាពេលខាងមុខនេះ» ។
/p>
ត្រង់នេះបានន័យថា រូបសំណាកបង្កង និង ពងទាកូននេះ ពុំមែនជារូបតំណាងឱ្យខេត្តតាកែវនោះទេ ប៉ុន្តែគ្រាន់តែជារូបតំណាងឱ្យផលិតផលដែលមានសក្តានុពលប្រចាំខេត្តតាកែវ ឯរូបតំណាងឱ្យខេត្តតាកែវ គឺរូបព្រះវិស្ណុនោះទេ ដូច្នេះសូមកុំយល់ច្រឡំអី ៕