ពិតណាស់ ! លោកស្រី ទ្រី ដាណា ទម្លាយពាក្យប៉ុន្មានម៉ាត់ មានន័យ និងចាក់ដោតអារម្មណ៍ចំពោះបុគ្គលខ្លះៗ…

ពិតណាស់ ប្រិយមិត្តមួយចំនួនធំប្រាកដជាស្គាល់ច្បាស់ហើយ លោកស្រី ទ្រី ដាណា ដែលជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង លោកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុននេះបន្តិច យោងតាមគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសារថា ពេល​ចូល​ហាង បើ​មាន​លុយ​រាប់​រយ​ដុល្លារ ក្នុង​ហោប៉ៅ មាន​ទូរសព្ទ​ល្អ​មួយ​គ្រឿង​ប្រើ ទោះ​ស្លៀក​ខោ​ខ្លី ក៏​​គិត​ថា ខ្លួន​ឯង​ឡូយ តែ​ពេល​គ្មាន​លុយ​ក្នុង​​វិញ ទោះ​ទ្រនុយ​សង្ហា​យ៉ាង​ណា ក៏​មាន​អារម្មណ៍​ថា​រអៀស​ខ្លួន ធ្លាប់​ចឹង​អត់?ឥឡូវ​ខ្ញុំ​សួរ មាន​អ្នក​ណា​ដឹង​អត់​​ថា​ក្នុង​ខ្លួន​បង​ប្អូន​មាន​លុយ​ប៉ុណ្ណេះ ឬ​មាន​លុយ​ប៉ុណ្ណា? គេ​ដឹង​អត់ ថា​អ្នក​នៅ​ផ្ទះ​ប៉ុណ្ណា ជិះ​ឡាន​ម៉ាក​អី ប្រើ​ទូរសព្ទ​ម៉ាក​អី?

ពេល​ខ្លះ វា​គ្រាន់​ជា​អារម្មណ៍​របស់​អ្នក​ទាំង​អស់​គ្នា មើល​មក​ខ្លួន​ឯង​ប៉ុណ្ណោះ។ ត្រូវ​បំពេញ​បំណង​ខ្លួន​ឯង ដឹង​ពី​ខ្លួន​ឯង ជា​ជាង​បំពេញ​ភ្នែក​អ្នក​ដទៃ ឬ​ធ្វើ​ដើម្បី​បង្ហាញ​អ្នក​ដទៃ។ ត្រូវ​គិត​ថា បើ​យើង​មាន​ក្ដី​ស្រមៃ ហើយ​សម្រេច​ស្រមៃ​នោះ​បាន ទើប​ជា​ជោគជ័យ​ខ្លាំង​បំផុត និង​មាន​ន័យ​បំផុតខ្ញុំ​ឃើញ​មនុស្ស​ច្រើន​ណាស់ ដែល​ដើរ​ផ្លូវ​ខុស ព្រោះ​តែ​ចង់​សម្ញែង​អ្នក​ដទៃ ក៏​យក​ដើម​ទុន​រក​ស៊ី ទៅ​ទិញ​របស់​ល្អ ឡាន​ទំនើប ផ្ទះ​វីឡា​ធំៗ រួច​ចងការ​ធនាគារ​មក​រក​ស៊ី​វិញ។ យើង​មាន​អារម្មណ៍​ថា ជិះ​ឡាន 570 ឡូយ​ក្នុង​ភ្នែក​គេ​អ្នក​ជិះ 330 តែ​តាម​ពិត​អ្នក​ជិះ 330 ​នោះ មាន​វីឡា​តម្លៃ​កន្លះ​លាន​ដុល្លារ​នៅ។ យើង​គិត​ថា យើង​ឡូយ​ក្នុង​ភ្នែក​គេ តែ​តាម​ពិត គេ​ឡូយ​ជាង​យើង តែ​គេ​មិន​ខ្វល់។

ជីវិត​មិន​មែន​ដើម្បី​ប្រៀប​ធៀប​ជា​មួយ​អ្នក​ដទៃ​ទេ ជីវិត​គឺ​ជា​ការ​ខំ​ប្រឹង តស៊ូ និង​ធ្វើ​អី​ដែល​មាន​ប្រយោជន៍​ចំពោះ​ខ្លួន​ឯង គ្រួសារ សង្គម ហើយ​មិន​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ។ ប្រឹង​រកស៊ី ប្រឹង​ធ្វើ​ការ ពេល​ណា​យើង​បាន​ប្រឹង​អស់​ពី​លទ្ធភាព​ហើយ យើង​ទទួល​បាន​សមិទ្ធផល​សម្រាប់​ខ្លួន​ឯង យើង​បាន​សម្រេច​ក្ដី​ស្រមៃ យើង​ជប់​លៀង​អបអរ​ខ្លួន​ឯង និង​មនុស្ស​ជា​ទីស្រលាញ់ មិន​មែន​ធ្វើ​វា​ដើម្បី​បង្អួត​អ្នក​ដទៃ​នោះ​ទេ៕

Related posts

Leave a Comment