កាលពី យប់ម៉ោង ៨ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ មហានមានការភ្ញាក់ផ្អើល ស្ទើរមិនគួរឲ្យជឿមួយ ក្រោយឃើញ លោកជំទាវ ដេត ម៉ាលីណា ដាច់ចិត្តទំលាយ វីដេអូមួយ ពីសកម្មភាព ឧកញ៉ា ឌួង ឆាយ បានប្រើអំពើហិង្សា មកលើខ្លួន និងរៀបរាប់រឿងរ៉ាវ យ៉ាងវែងអន្លាយ មិននឹកស្មានដល់ជាច្រើនទៀត នាពេលកន្លងទៅ ។
ដោយមិនចាំយូរឡើយ លុះមកដល់ ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ ឧកញ៉ា ឌួង ឆាយ បានចេញមុខបកស្រាយហើយ ជុំវិញរឿងនេះ ហើយក៏បានទទួលស្គាល់កំហុសផងដែរ រាល់ទង្វើររបស់ខ្លួន ដែលប្រើអំពើហិង្សា ដាក់អតីតភរិយា បែបនេះ។
ស្រាប់តែមកដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ នេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយ ឈ្មោះ BTV Cambodia បានប្រាប់ឲ្យដឹងថា “សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានចេញពីព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា» ពីលោកឧកញ៉ា ឌួង ឆាយ “៕