កាលពីម្សិលមិញនេះ នាថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ ប្រិយមិត្ត ដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានជ្រាបហើយ ដោយលោកស្រី ទ្រី ដាណា បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖
“ឃើញគេបង្ហោះ ពិតជាខ្លោចចិត្តណាស់ មិនដឹងថាគាត់អាយុប៉ុន្មានទេ តែយ៉ាងហោចក៏លើ 70 ដែរ នៅរត់ឌុប រកលុយដដែល មិនដឹងមានអ្នកជួយជិះច្រើនអត់ បើគេជិះកង់បីអស់ហើយហ្នឹង។ គេថាគាត់នៅម្ដុំសាលាវ៉ាន់ដា មានអ្នកធ្លាប់ឃើញគាត់អត់ ជួយប្រាប់ផង។ បើមានលេខទូរសព្ទគាត់ កាន់តែល្អ “។
នៅទីបំផុត លោកស្រី បានជួបលោកអ៊ុំហើយ នាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះ ដោយលោកអ៊ុំបានរៀបរាប់ខ្លះៗថា
ពីមុនធ្លាប់ធាក់ស៊ីក្លូ ហើយក្រោយមកសន្សំលុយបាន ក៏ទិញម៉ូតូ រត់ឌុបម្តង ហើយសព្វថ្ងៃនេះ មាន កូន៣នាក់ (ប្រុស១ ស្រី២) នៅផ្ទះជួល ដោយក្នុង១ខែ ចំណាយ ៧០ដុល្លារ រត់ម៉ូតូឌុប ១ថ្ងៃបានត្រឹមតែជាង ១ម៉ឺនរៀលប៉ុណ្ណោះ ហើយភរិយាធ្វើការខាងអនាម័យ។
ក្រោយបានដឹងរឿងខ្លះៗទៀតហើយ លោកស្រី ក៏បានជូនអំណោយមួយចំនួន រួមថវិកា រហូតដល់ទៅ ៥លានរៀល ឯណោះ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖