ទីបំផុត ! គ្រូគីមី សូមបដិសេធមិនទទួលការស្តីបន្ទោសពីក្រសួង រឿងទៅមង្គលការពាក់ព័ន្ធអ្នកកូវីដ ហើយមកបង្រៀនធម្មតា

នៅថ្ងៃទី ១៩​ ខែមីនា ឆ្នាំ ២០២១ នេះ លោក ម៉ៃ ថុនា ដែលជាគ្រូបង្រៀនមុខវិជ្ជាគីមី នៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម បានចេញមុខស្រាយបំភ្លឺករណីដែលបានចោទប្រកាន់ និង ស្រាយបំភ្លឺលិខិតស្តីបន្ទោស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការបកស្រាយរបស់លោក បានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ រូបលោកបានទៅចូលរួមពិធីមង្គលការ អតីតសិស្សរបស់លោក ដែលមានទីតាំងនៅ ភូមិរវៀង ស្រុកសំរោង ខេត្តតាកែវពិតមែន ហើយលោកក៏បានត្រឡប់មកផ្ទះជាធម្មតា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះក្រោយមកនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ២ រសៀល គ្រូបង្រៀនរូបនេះ បានទៅបង្រៀនបំប៉ននៅសាលា ដែលមានសិស្សចូលរួមចំនួន ៧ នាក់ ដល់ម៉ោង ៣ : ៤៧ នាទី លោកក៏បានត្រឡប់មកផ្ទះជាធម្មតា ។ រហូតដល់យប់ម៉ោង ៩ : ៤២ នាទីយប់ នៅថ្ងៃដដែល ទើបលេចឮដំណឹងថា កម្មវិធីមង្គលការនោះ មានអ្នកមានវិជ្ជមានជម្ងឺកូវីដ-១៩ ចូលរួមដែរ តែលោកពិតជាពុំបានជួបគាត់ផ្ទាល់ទេ ព្រោះតាមសម្តីខាងកូនកម្លោះថា គាត់ទៅវិញតាំងពីម៉ោង ១១ ព្រឹកថ្ងៃ ១២ ហ្នឹងមកម៉្លេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការស្រាយបំភ្លឺ គ្រូបង្រៀនខាងលើ បានឱ្យដឹងទៀតថា ក្រោយពីដឹងដំណឹង លោកបានរាយការណ៍ដល់ថ្នាក់ដឹកនាំសាលា និង ប្រាប់ពីអ្នកពាក់ពន្ធ័ភ្លាមៗ នៅយប់នោះដែរ រហូតដល់ព្រឹកឡើងថ្ងៃទី ១៥ ខែមីនា លោកបានរាយការណ៍ដល់អាជ្ញាធរ ភូមិឃុំ និង មន្ត្រីសុខាភិបាល ឱ្យបានដឹង និង ចាប់ផ្តើមធ្វើចត្តាឡីសក័នៅផ្ទះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយ យោងតាមការបកស្រាយខាងលើ លោកបានសូមបដិសេធនូវលិខិតស្តីបន្ទោស ដែលចេញដោយក្រសួងអប់រំនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ និង ស្នើសុំដោយអនុគ្រោះពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន សុំដកលិខិតស្តីបន្ទោសជូនរូបលោកផងដែរ ៕

Related posts

Leave a Comment