ឃើញហើយគួរឲ្យសង្វែកណាស់! ទិដ្ឋភាពក្មួយប្រុស លើកដៃលា បងប្អូន ពូមីង អ្នកជិតខាង ដើម្បីទៅព្យាបាល​ជំងឺកូវីដ-១៩…ជូនពរឲ្យឆាប់ជា

ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា កាលពីយប់ថ្ងៃទី ១៩ ខែមីនា​​ ឆ្នាំ​២០២១ បងប្អូនមហាជន ពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក​ ពិតជាមានអារម្មណ៍ក្តុកក្តួលជាខ្លាំង ក្រោយពីបានដឹងថា ក្មួយប្រុស​ អាយុ ៦ឆ្នាំម្នាក់ បានឆ្លងកូវីដ ១៩ ពីម្តាយ ហើយត្រូវទៅសម្រាកព្យាបាល ជាមួយម្តាយ នៅ សណ្ឋាគារ The Great Duke ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនពេលក្មួយប្រុស ចេញដំណើរចេញ ពីផ្ទះ ដើម្បីទៅធ្វើចត្តាឡីស័កនោះ ក៏មានបងប្អូនជាច្រើន នៅជិតខាង​ បានចេញមកថតវីដេអូ ពីភាពក្លាហានរបស់ក្មួយប្រុស ដែលធ្វើដំណើរ​ឡើងឡាន​ពេទ្យ តែម្នាក់ឯង ទាំងអង់អាច។ វិដេអូនេះ ត្រូវបានមហាជន បានធ្វើការចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលធ្វើឲ្យមហាជន កាន់តែអាណិត ខ្លោចចិត្ត ទៅទៀតនោះ គឺសកម្មភាព លើកដៃលា បងប្អូន ពូមីង អ្នកជិតខាង ទាំងក្តីអាណិត អាសូរ ។ យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានស្រែកជូនពរ ក្មួយប្រុស មុនពេលធ្វើដំណើរឡើងឡាន ពេទ្យ ដោយបាននិយាយថា ជូនពរឲ្យក្មួយប្រុសឆាប់ជាសះស្បើយ និងឆាប់បានមកផ្ទះវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមគណនីហ្វេសប៊ុករបស់ លោកអភិបាលខណ្ឌឬស្សីកែវ ជា ពិសី លោកបានរៀបរាប់ថា” គួរអោយសង្វេគណាស់ កុមារា អាយុ៦ឆ្នាំ កូនគេកូនយើង គ្នាមិនដឹងអ្វីសោះ បានឆ្លងមេរោគកូវីដ១៩ពីម្ដាយ នៅសង្កាត់ប្ញស្សីកែវ ហើយឡើងឡានពេទ្យតែម្នាក់ឯង ត្រូវបានពេទ្យយកទៅព្យាបាលនៅ The Great Duke សូមជូនពរអោយក្មួយប្រុសឆាប់ជាសះស្បើយ “។

Related posts

Leave a Comment