ប្រពៃណាស់!! ស្រីអូន និងស្វាមី បានចូលរួមបរិច្ចាកថវិកា 600,000,000 រៀល (១៥មុឺនដុល្លារ)

យោងតាមហ្វេសប៊ុកមួយ ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon បានបញ្ជាក់ថា៖ នាងខ្ញុំ ស្រីអូន និងស្វាមី Chheang Roth Premier បរិច្ចាកថវិកា 600,000,000 រៀល (15 មុឺនដុល្លារ) ជូនដល់រដ្ឋាភិបាលដើម្បីចូលរួមចំណែកក្នុងការទិញវ៉ាក់សាំងប្រឆាំង មេរោគកូវីត19។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាការចូលរួមចំណែកមួយដែលខ្ញុំ និងគ្រួសារបានជួយដល់ប្រជាពលរដ្ឋកម្ពុជាជាមួយរដ្ឋាភិបាល។🙏🏻នាងខ្ញុំនឹងបន្តចូលរួមតាមលទ្ធភាពដែលនាងខ្ញុំមាន។
សូមជូនពរដល់បងប្អូនទាំងអស់គ្នាជៀសផុតពីជំងឺដ៏កាចសាហាវនេះផងចុះ🙏🏻​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment