ពិតណាស់ថ្មីៗនេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចមួយ បណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ចំពោះលោក ខឹម មុនីកុសល បច្ចុប្បន្នបម្រើការងារជាមន្ត្រី នៅការិយាល័យបង្ការ និង គ្រប់គ្រងជំងឺ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ដោយមូលហេតុ «ប្រព្រឹត្តកំហុស និង ការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ»
ការសម្រេចនេះ ត្រូវបានប្រពន្ធរបស់លោក ខឹម មុនីកុសល យល់ ថា «អយុត្តិធម៌ណាស់» លោកស្រី យ៉ា គីមឡេង សរសេរតាមបណ្តាញសង្គម ថា «អាណិតលោកប្តីណាស់ គ្រាន់តែសារប៉ុណ្ណឹង ត្រូវគេបណ្តេញចេញពីការងារ ។ អយុត្តិធម៌ណាស់»
យ៉ាងណាមិញក្រោយឃើញបែបនេះលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានលើកឡើងដូច្នេះថា បណ្ដេញពេទ្យជួរមុខខាងប្រយុទ្ធជំងឺកូវីត១៩ ម្នាក់នៅ ប៉ៃលិន ពីក្របខណ្ឌ ទោះស្ថានភាពនេះកំពុងត្រូវការគ្រូពេទ្យ ដោយយោងថា មន្ត្រីពេទ្យខុសក្នុងវិជ្ជាជីវៈ ព្រោះប្រេីសេរីភាពបញ្ចេញមតិលេីហ្វេសបុក ។
ស្ថានភាពនេះកម្ពុជាត្រូវការគ្រូពេទ្យជាចាំបាច់ ជាពិសេស ស្ថានភាពកម្ពុជាប្រសិនជាជំងឺផ្ទុះខ្លាំង គ្រូពេទ្យអាចនិងមាន សមាមាត្រចំពោះការទប់ទល់បានឡេីយ ហេីយទិដ្ឋភាពនេះអាចមានផលប៉ះពាល់លេីទឹកចិត្តនិងស្មារតីដល់បណ្ដារគ្រូពេទ្យជួរមុខដទៃទៀត
ឯរឿងដកដោយអះអាងថាខុសវិជ្ជាជីវៈនោះវាយ៉ាងណា? ពេទ្យនេះប្រេីវិជ្ជាជីវៈផ្ដល់សេវាដោយទាមទាប្រាក់ ? ឬគ្មានសីលធម៌ក្នុងការបម្រេីសេវាសាធារណៈ ឬខុសវិជ្ជាជីវៈដោយពេទ្យរូបនេះលេីកមតិថា «ការងារចែកបាយមិនគួរគ្រូពេទ្យរ៉ាប់រងតែឯងទេ មន្ត្រីពាក់ព័ន្ធគួររួមគ្នាជួយ មិនមែនមកអង្គុយលេងតែហ្វេសបុកផុសរូបបង្អួតគេ» ៕