ទីបំផុត ! លោកជំទាវ បាន ស្រីមុំចេញសេចក្តីថ្លែងការបំភ្លឺករណីបណ្តេញមន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់ចេញពីក្របខ័ណ្ឌ ក្រោយមហាជនសំដែងការមិនពេញចិត្ត នឹងផ្ទុះការរិះគន់ផ្អើបណ្តាញសង្គម….

លោក ខឹម មុនីកុសល ដែលជាមន្ត្រីសុខាភិបាលម្នាក់ត្រូវបានរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលនៃគណៈអភិបាលខេត្ត ធ្វើការបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ក្រោយលោកធ្វើការបង្ហោះ Facebook រិះគន់មន្ត្រីរដ្ឋបាលខេត្ត មិនបានរួមចំណែកជួយការងារនៅមណ្ឌលចត្តាឡីស័ក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរក៏មានការរិះគន់យ៉ាងខ្លាំងជុំវិញចំណាត់ការរបស់លោកជំទាវ បាន ស្រីមុំ ពេញបណ្តាញសង្គម Facebook តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះដែរអ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន ក៏បានចេញសេចក្តីបំភ្លឺមួយជុំករណីលោក ខឹម មុនីកុសល ដោយសេចក្តីបំភ្លឺនោះបានសង្កត់ធ្ងន់ថាលោក ខឹម មុនីកុសល ជាមន្ត្រីប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ ហើយលោកមានតែឈ្មោះជាមន្ត្រីក្នុងមន្ទីរសុខាភិបាលខេត្ត ប៉ុន្តែមិនបានមកបំពេញការងារទេ តែងតែធ្វើកការញុះញុងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងអង្គភាព ហើយនៅថ្ងៃកើតហេតុ គាតបានសុំចូលរួមជាមួយគ្រូពេទ្យជួរមុខចូលមកមណ្ឌលចត្តាឡីស័ក ហើយក៏ឆ្លៀតឱកាសថតបង្ហោះក្នុងបណ្តាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីបំប៉ោងព័ត៌មានក្លែងក្លាយធ្វើឲ្យចលាចលក្នុងសន្តិសុខសង្គមប៉ះពាល់ដល់កិត្តិយសមន្ត្រីរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាលជួរមុខពិតប្រាកដ ដែលកំពុងបំពេញការងារយ៉ាងសកម្មមិនគិតពីការនឿយហត់ ទើបរដ្ឋបាលខេត្ត អនុវត្តទណ្ឌកម្មវិន័យថ្នាក់ទី២ តាមមាត្រា៦៣ នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ៕

Related posts

Leave a Comment