ផ្ទុះការភ្ញាក់ផ្អើល! ឈុតតំណាងជាតិ Miss grand Lao និង Miss Universe Thailand ស្រដៀងគ្នាខ្លាំង

ការប្រកួតកម្មវិធី Miss Grand International 2020 ក៏កំពុងតែប្រព្រឹត្តិទៅក្នុងប្រទេសថៃ ហើយនៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២១ ខាងមុខនេះ គឺជាថ្ងៃដែល Miss Grand 2020 មកពីបណ្តាប្រទេសទាំងអស់ ត្រៀមបញ្ចេញសមត្ថភាពរបស់ខ្លួនលើឆាកជាក្នុងការបង្ហាញឈុតតំណាងជាតិរបស់ប្រទេសរៀងៗខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១ នេះ នៅលើបណ្តាញសង្គមថៃកំពុងតែផ្ទុះការចាប់អារម្មណ៍ និង វិភាគវែកញែកគ្នាយ៉ាងច្រើន បន្ទាប់ពីឈុតតំណាងជាតិ Miss Grand Laos 2020មានទម្រង់ដូចឈុតតំណាងជាតិ Miss Universe Thailand 2020 ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បន្ទាប់ពីឃើញឈុតទាំងពីរមានលក្ខណៈប្រហាក់ប្រហែលគ្នា អ្នកគាំទ្រថៃហាក់សម្តែងការមិនពេញចិត្តជាខ្លាំងទៅកាន់អ្នករចនាម៉ូតរបស់ប្រទេសឡាវ ដោយលើកឡើងថានេះជាការចម្លង ព្រោះឈុតតំណាងជាតិ Miss Universe Thailand 2020 បានចេញមុន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីមានការលើកឡើងថា ឡាវ ចម្លងពីថៃនោះ អ្នកគាំទ្ររបស់ប្រទេសឡាវក៏បានចូលរួមបញ្ចេញមតិបញ្ជាក់ថា ឈុតនេះគឺឡាវធ្វើឡើងតាំងឆ្នាំ ២០១៩ មកម្ល៉េះ តែមិនបានយកទៅប្រកួតទើបយកមកដាក់ឱ្យ Miss Grand Laos 2020 ជំនួសវិញ ​គឺមិនមានការចម្លងពីថៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងមិញ ជុំវិញរឿងរ៉ាវនេះយើងក៏ពុំទាន់បានដឹងច្បាស់ ថាឈុតទាំងពីរនេះមានប្រភពចេញពីណាឱ្យពិតប្រាកដ ដរាបណាពុំទាន់មានការបញ្ជាក់ពីអ្នកច្នៃម៉ូដឈុតទាំងពីរ ។ ម្យ៉ាងវិញទៀត ឈុតតំណាងជាតិរបស់ Miss Grand Laos 2020 នឹងធ្វើការបង្ហាញលើឆាកប្រកួតកម្មវិធី Miss grand international 2020 ដូចដើម៕

Related posts

Leave a Comment