បន្ទាន់បំផុត ! សភាពការកាន់តែមិនស្រូលក្រសួងអប់រំប្រកាសបិតសាលារៀនទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃនេះទៅ….

នៅយប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ ក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្ដីជូនដំណឹង អំពីការផ្អាកដំណើរការ គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន គ្រប់កម្រិត ជាបណ្តោះអាសន្ន នៅទូទាំងប្រទេស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសេចក្ដីប្រកាស បានឱ្យដឹងថា ដើម្បីជាវិធានការបង្ការ កុំឱ្យមានការចម្លងកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំ ព្រមទាំង យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និង កីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន គ្រប់កម្រិត នៅទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវ បន្តដំណើរការបង្រៀន និង រៀនតាមប្រព័ន្ធអេឡិចត្រូនិក ៕

Related posts

Leave a Comment