មើលហើយចង់ទៅ ! វត្តអារាមមួយក្បែរជើងភ្នំបូកគោ ត្រដឹមត្រដែតក្រៃលែង ស្អាតបំផុតនៅប្រទេសកម្ពុជា…

កន្លងទៅប្រិយមិត្តប្រហែលជាធ្លាប់ធ្វើដំណើរកម្សាន្តទៅកាន់ទឹកដីខេត្តកំពត ពិសេសឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាគោលដៅទេសចរណ៍ដ៏សំខាន់មួយគេកម្រមើលរំលងណាស់ ។ យ៉ាងណាមិញនៅជើងភ្នំបូកគោ មានទីអារាមមួយសរសេរអក្សរធំៗនៅខ្លោងទ្វារថា «វេស្សវណ្ណស្ស គទាវុធំ» ជាក់ជាមិនខាន ប៉ុន្តែកម្រមានអ្នកណាចាប់អារម្មណ៍ចង់ចូលទស្សនាណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះស្រាប់តែមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ឈ្មោះ Keo Chan Kimheng បានបង្ហាញទិដ្ឋភាពជាច្រើនសន្លឹកនៅក្នុងបរិវេណនៃទីអារាមមួយនេះ ពិតជាស្អាតស្កឹមស្កៃ មានប្រាង្គប្រកបដោយក្បូរក្បាច់យ៉ាងល្អឯក ប្រៀបដូចជានៅក្នុងសុបិនមួយ ប៉ុន្តែវាជាការពិត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទិដ្ឋភាពនៅទីនោះបានបង្ហាញអំពីភាពអស្ចារ្យនៃស្ថាបត្យកម្ម ជាសំណង់ឧទ្ទិសដល់ព្រះពុទ្ធសាសនា ហ៊ុមព័ទ្ធដោយរបងជាសត្វនាគរាជដ៏មានមហិទ្ធរិទ្ធិអស្ចារ្យ ។ គេមិនច្បាស់ថាទីអារាមមួយនេះ មានប្រវត្តិរឿងរ៉ាវយ៉ាងណានោះទេ តែដឹងត្រឹមថាពិតជាស្អាតខ្លាំងស្ទើរតែមិនគួរ​ឱ្យជឿនឹងភ្នែក ៕

Related posts

Leave a Comment