កាន់តែបារម្មណ៏ !! សមត្ថកិច្ចចុះបិទសណ្ឋាគារ «ចម្ប៉ា ពេជ្រ» ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ (ជិតសាលាស្រុកស្នួល) ជាបណ្តោះអាសន្ន ដោយសារបុរសឈ្មោះ អិត កុម៉ាល ធ្លាប់ចូលទៅស្នាក់នៅ…

សមត្ថកិច្ចបិទសណ្ឋាគារ «ចម្ប៉ា ពេជ្រ» ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ (ជិតសាលាស្រុកស្នួល) ជាបណ្តោះអាសន្ន នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ដោយសារឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ពីវិជ្ជមានកូវីដនោះ បានទៅស្នាក់នៅមួយយប់កាលពីថ្ងៃទី១ ខែធ្នូ។

ឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅហាង Zando បឹងកេងកង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានមកស្នាក់នៅ រឺលេក្ស ហៀល រីសត Relax Hill Resort កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់មកនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ ១៩ ហើយបច្ចុប្បន្ននេះអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។

សម្រាប់ក្រុមគ្រួសារ និងបុគ្គលិកសណ្ឋាគារមួយនេះចំនួន ៦២នាក់ ត្រូវបានឲ្យស្នាក់នៅខាងក្នុង និងយកសំណាកទៅធ្វើតេស្ត! នេះបើតាមការបញ្ជាក់របស់លោក សោម ណាល់ អភិបាលស្រុកស្នួល! សូមជូនពរអ្នកទាំងអស់គ្នាចៀសផុតពីកូវីដ និងរួមគ្នាបំផ្លាញចោលព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ជាមួយរាជរដ្ឋាភិបាលរបស់យើង៕

Related posts

Leave a Comment