ហួសចិត្ត! បុរសម្នាក់ខាងផ្សារដីហុយ ខំយកម៉ាស់ឲ្យពាក់ហើយ បែរជាប្រកែកយ៉ាងតឹងសរសៃ ក ព្រមទាំងយកម៉ាស់បោះចោលទៀត (មានវីដេអូ)

កាលពីថ្ងៃមិញនេះ ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០ គណនីហ្វេសបុកឈ្មោះ Bopha Kim បានបង្ហោះវិដេអូឲ្យដឹងពីបុរសម្នាក់ដែលចូលផ្សារដីហុយ ត្រូវបានឲ្យម៉ាស់ពាក់ ស្រាប់តែគាត់ប្រកែកតឹងសរសៃក មិនព្រមពាក់ និងបានឆ្លងឆ្លើយយ៉ាងច្រើនទៀតផង។ យ៉ាងណាមិញខាងផ្សារនៅតែណែនាំឲ្យពាក់ម៉ាស់ ដើម្បីការពារកុំឲ្យឆ្លងកូវីដ១៩ និងធ្វើតាមវិធានការរបស់ក្រសួងសុខាភិបាល។

តែយ៉ាងណាបុរសដដែលនៅតែមិនព្រមពាក់ និងប្រកែកដដែលរហូតចុងក្រោយបានបោះម៉ាស់ដែលខាងផ្សារឲ្យ ទៅដីថែមទៀត។ ទង្វើបែបនេះពិតជាបំពានវិធានការរបស់ក្រសួងសុខាភិបាល និងទទួលបានការរិះគន់យ៉ាងចាស់ដៃនៅលើបណ្តាញសង្គមហ្វេសបុកផងដែរ បន្ទាប់ពីគណនីហ្វេសបុកឈ្មោះ Bopha Kim បានធ្វើការបង្ហោះវិដេអូមួយនេះ៕

Related posts

Leave a Comment