នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ បងប្អូននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាកផ្អើលយ៉ាងខ្លាំង ក្រោយឃើញហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “សិល្បករកម្ពុជា” បានបង្ហោះសារថា ៖
“RIP អ្នកសិល្បៈមួយរូបទៀតហើយ គឺ DJ ប៊ូម ស្លាប់ដោយសារជំងឺកូវីដ១៩ ថ្ងៃនេះ ! ព័ត៌មានបន្ទាន់: ព្រឹកនេះស្លាប់ពីនាក់ទៀតហើយដោយសាជំងឺកូវិត១៩
លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថាអ្នកជំងឺជាជនជាតិខ្មែរ១នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ នេះ។
លោកស្រីបានបន្តថា អ្នកជំងឺឈ្មោះ ឈាន ប៊ុនធឿន ប្រុស ខ្មែរ អាយុរ ៣៨ឆ្នាំ ហៅ DJ ប៊ូម ជា ជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសរសេរពត័មានអភិវឌ្ឈន៍សង្គមខ្មែរស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ កំពុងស្ពឺបានស្លាប់ដោយសារជំងឺកូវីដ១៩។
បន្ទាប់ពីរកឃើញ វិជ្ជមានកូវីដ១៩ នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ដែលបញ្ជួនមកពីសណ្ឋាគារ ហ្គ្រេនឌុក កាលពីថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២១។
លោកស្រីបានបន្តថាអ្នកជំងឺបានស្លាប់នៅព្រឹក វេលា ម៉ោង៧ និង៤៥នាទី នៅថ្ងែ២៥ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ១៩ វាយលុកធ្វើឲ្យខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខាងធ្ងន់ធ្ងរខ្លាំង ។ លើសពីនេះទៀតអ្នកជំងឺបានសភាពធាត់កំរិត១ និងលើសឈាមផងដែរ។
លោកស្រីបានបន្តទៀតថា «យើងបានរកឃើញគាត់មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២១ តែមិនអាចជួយសង្គ្រោះបាន ហើយអ្នកជំងឺបានស្លាប់ នៅថ្ងែ២៥ ខែមីនា ឆ្នាំ ២០២១ នៅវេលាម៉ោង៧ និង៣៥ នាទី ព្រឹក ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខាងធ្ងន់ធ្ងរខ្លាំង ដោយកូវីដ១៩»។ ជូនដំណឹងដោយអុឹម ជីវ៉ា”៕