អាណិតណាស់ ! រាប់អានគ្នាដូចបងប្អូន នាយចឺម រន្ធត់ចិត្តស្មានមិនដល់ MC ប៉ូម ស្លា.ប់លឿនបែបនេះ ស្រាប់តែនាយចឺមពោលពាក្យយ៉ាងក្តុកក្តួលយ៉ាងនេះថា…

មរណភាពរបស់លោក ឈាន ប៊ុនធឿន ហៅ MC Boom (ប៉ូម) ភេទប្រុស អាយុ ៣៨ ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ក្នុងមន្ទីរពេទ្យរុស្ស៊ី នៅព្រឹកថ្ងៃទី ២៥ មីនា នេះ បានធ្វើឱ្យមិត្តភក្ដិរួមចង្កោមសិល្បៈ និង អ្នកដែលធ្លាប់រាប់អានលោកកន្លងមក មានការសោកស្ដាយ និង រន្ធត់ចិត្តជាខ្លាំង ដោយគេឃើញមានការបង្ហោះរូបភាព ក៏ដូចជាសារចូលរួមរំលែកដល់លោកជាច្រើនព្រោងព្រាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះតារាចម្រៀងវ័យក្មេង នាយចឺម ដែលធ្លាប់រាប់អាន MC Boom ប្រៀបដូចបងប្អូនបង្កើតនោះ ក៏បានបង្ហោះសារស្លុតចិត្តមួយនៅលើគណនីហ្វេសប៊ុក ស្មានមិនដល់ថា លោកចាកចេញលឿនដល់ថ្នាក់នេះទាល់តែសោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយចឺម បានរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលថា «ប្អូនពិតជាសោកស្តាយណាស់បងប្រុសអើយ ប្អូនមិននឹកស្មានដល់មែនថាបងទៅចោលប្អូនសោះ សូមបងទៅឱ្យសុខណាបង RIP ចង់ប្រាប់ថាសោកស្តាយ ហើយប្អូននឹងចាំនូវអនុស្សាវរីយ៍ល្អរបស់ពួកយើងទាំងអស់គ្នា» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ឈ្មោះ ឈាន ប៊ុនធឿន បច្ចុប្បន្នស្នាក់នៅ ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ជិតផ្សារសាមគ្គី និង មានស្រុកកំណើតនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ អ្នកជំងឺរូបនេះ មានជំងឺធាត់កម្រិត ១ និង លើសឈាម ហើយក្រុមគ្រូពេទ្យរកឃើញមានរលាកសួតធ្ងន់ធ្ងរទាំងសងខាង និង មានខ្សោយសួតខ្លាំង ៕

Related posts

Leave a Comment