ប្រុងប្រយ័ត្ន !! បិទរីស៊ត RELAX HILL RESORT នៅខេត្តមណ្ឌលគីរី ក្រោយអ្នកជំងឺកូវីដ-១៩ បានទៅលេងនៅទីនោះ

ខេត្តមណ្ឌលគិរី ៖ សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកអាជីវកម្ម រឺលេក្ស ហៀល រីសត Relax Hill Resort ដែលមានទីតាំង ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តាមបទបញ្ជារបស់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មការ ខេត្តដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩។

រដ្ឋបាលក្រុងសែនមនោរម្យ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម រឺលេក្ស ហៀល រីសត Relax Hi Resort ឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កន្លងមកមានភ្ញៀវ ឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅហាង Zando បឹងកេងកង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានមកស្នាក់នៅ រឺលេក្ស ហៀល រីសត Relax Hill Resort កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់មកនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ ១៩ ហើយបច្ចុប្បន្ននេះអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។

ដើម្បី ចូលរួមការពារ នៃការរីករាលដាលក្នុងសហគមន៍ដែលមានផលប៉ះពាល់ និងបង្ការ ទប់ស្កាត់ជំងឺឆ្លងអូវីដ១៩ សូមម្ចាស់អាជីវកម្មខាងលើ ត្រូវផ្អាកធ្វើអាជីវកម្មបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ និងត្រូវឱ្យអ្នកពាក់ព័ន្ធ ដែលបានប៉ះពាល់មានចំនួន ០៧នាក់ ស្ត្រីចំនួន ០៤នាក់ ត្រូវ ធ្វើតេស្តយកវត្ថុសំណាករកមេរោគកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅ រឺលេក្ស ហៀល រីសត Relax Hill Resort ជាកំហិត និងសូមបងប្អូនដែលបានស្នាក់នៅរីលេក្ស ហៀល រីសត Relax Hill Resort ខាងលើចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ មកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ សូមធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ និងត្រូវទៅធ្វើតេស្តយកវត្ថុសំណាករកមេរោគកូវីដ១៩៕

Related posts

Leave a Comment