ទឹកចិត្តល្អមែន! សម័យកូវីដ១៩ ឌី សូនិត្តា និង ស្វាមី នៅឆ្លៀតសង់ផ្ទះជូនលោកយាយជរាម្នាក់ ដែលគ្មានផ្ទះសម្បែងផ្ទាល់ខ្លួនទៀត (វីដេអូ)

ថ្មីៗនេះ មហាជនអ្នកគាំទ្រហាក់កំពុងតែចាប់អារម្មណ៍ និង សរសើរយ៉ាងខ្លាំងពីទឹកចិត្តជ្រះថ្លាសន្សំបុណ្យកុសលរបស់តារាសម្តែង ឌី សូនិត្តា និង ស្វាមី គឺលោក អេឡិច ហ្សូរ៉ា ដោយអ្នកទាំងពីរបានសង់ផ្ទះជូនលោកយាយចំណាស់ម្នាក់នៅខេត្តតាកែវ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបង្ហោះសារ និង រូបភាពរបស់លោក អេឡិច ហ្សូរ៉ា កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ បានឱ្យដឹងថា «ខ្ញុំបាទ​ បានជំនួសមុខឱ្យម៉ាក់អូនស្មាយ៍​ បានប្រគល់ផ្ទះជូនលោកយាយ​ យន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយធ្លាប់តែសុំផ្ទះគេនៅ​ តែឥលូវដោយទឹកចិត្តសប្បុរស និង សទ្ធាដ៏ជ្រះថ្លារបស់​ ឌី សូនិត្តា បានសាងសង់ផ្ទះថ្មីមួយជូនលោកយាយ​ យន​ (ភូមិស្រែបឹង​ ឃុំព្រៃខ្លា​ ស្រុកកោះអណ្តែត ​ខេត្តតាកែវ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈព្រះគ្រូ​ ថុង​ រី​ រស់ដោយធម៌ គង់នៅវត្តព្រៃម្លូ​ ដែលទាំងអស់នេះកើតឡើងមកដោយទឹកចិត្ត​ និង ការជួយជាកម្លាំងពីបងៗ ដែលជាកូនសិស្ស​ ព្រះគ្រូ ថុងរី​ ផងដែរ។ ករុណាខ្ញុំសូមជូនបុណ្យកុសលដល់បងប្អូនទាំងអស់គ្នា!» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញទង្វើរបស់ លោក អេឡិច ហ្សូរ៉ា និង ឌី សូនិត្តា ហើយនោះ មហាជនអ្នកគាំទ្រ ក៏កាន់តែសរសើរ និង ជូនពរដល់ក្រុមគ្រួសាររបស់តារា ២ រូបនេះ និង កូនស្រី ឱ្យទទួលបានបុណ្យកុសលដូចអំពើល្អដែលអ្នកទាំងពីរបានសាង ៕

Related posts

Leave a Comment