រំភើបណាស់!! ក្រោយឃើញម្ចាស់បន្ទប់ជួល៦៩បន្ទប់ នៅក្រុងតាខ្មៅប្រកាសមិនយកថ្លៃឈ្នួល ៣ខែ ឃើញបែបនេះ សម្តេចតេជោ ហ៊ុន សែន បានចូល comment ថា…

កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ បងប្រុសម្នាក់មានឈ្មោះ ឈឿន ប៊ុនឆន បានប្រកាសដំណឹងដ៏សែនល្អមួយសម្រាប់អ្នកជួលបន្ទប់របស់ខ្លួន ដែលមានរហូតដល់ទៅ ៦៩ បន្ទប់ ថាលោកនឹងមិនយកថ្លៃឈ្នូលទំាងអស់។ ក្នុងនោះ ថៅកែបន្ទប់ជួលរូបនេះ បានបញ្ជាក់ច្បាស់ៗ បែ​បនេះ ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ទឹកចូលច្រមុះដូចតែគ្នា

– នៅសង្កាត់ស្វាយរលំ ខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ ភាគច្រើន កម្មកររោងចក្រជួល ។ ម្នាក់ៗអួលដើមកគ្រប់ៗគ្នា ថ្ងៃនេះ ខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ ខែ (មីនា មេសា ឧសភា) ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ

– គ្រប់យ៉ាងដោយសារទ្រង់ កូវីដ១៩ មកលេង… សង្ឃឹមវានឹងរ​លា​យឆាប់ៗ ។ អរគុណស្ថាបនិក ២០ កុម្ភៈ

– បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបាន ជួយទៅ គ្មានបរទេសណា មកជួយគ្នាយើង ក្រៅពីខ្មែរ ជួយខ្មែរទេ (និយាយតែរឿងបន្ទប់ជួលទេ ហាមប្រៀបធៀបរឿងផ្សេងទាន) “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញទង្វើរដ៏គំរូបែបនេះភ្លាម គ្រប់គ្នានៅក្នុងហ្វេសប៊ុកសម្តែងក្តីពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃមួយនេះ ព្រមទំាងមានអ្នកចែករំលែកនូវផុសមួយនេះ ជាង២ម៉ឺនដងឯណោះ គិតត្រឹមថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងនេះ ក៏បានលេចឮដល់ សម្តេចតេជោ ហ៊ុន សែន ដល់ថ្នាក់ធ្វើឲ្យ សម្តេច បង្ហាញក្តីពេញចិត្តយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃ របស់ ម្ចាស់បន្ទប់ជួលរូបនេះ ហើយសម្តេច ក៏បានចូល comment ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“សូមអរគុណចំពោះទឹក ចិត្តដ៏សប្បុរសដែលនឹងរួមចំណែកាត់បន្ថយការ លំបាករបស់កម្មករ កម្មការនីយើង។ ពេលនេះជាងពេលណាៗទាំងអស់ ដែលខ្មែរយើងត្រូវចេះជួយគ្នា។ ខ្ញុំសង្ឃឹមថានឹងមានបង ប្អូនដែលមានផ្ទះជួលផ្សេងទៀតបន្តចូលរួម ដែលនឹងក្លាយជាចលនាជាតិជួយគ្នាក្នុង គ្រាលំបាកនេះតាមរយះមិនយកថ្លៃឈ្នួល មួយរយះពេល ឬបន្ធូរបន្ថយ ថ្លៃតាមតិចតាមច្រើន តាមលទ្ធភាព ដែលអាចធ្វើទៅបាន។”៕

Related posts

Leave a Comment