រំភើបជំនួស! ជិតដល់ថ្ងៃពិសេស បងស្រី អូន និងស្វាមី ជូនកាដូដល់អ្នកមានគុណ សុទ្ធតែរថយន្ត Lexus 570 សេរី ២០២១ និងឈុតពេជ្រធំៗ ដែលគាត់បានផ្តល់កំណើត និង…

ជឿជាក់ថាមានបងប្អូនមិនតិចអ្នកទេ ដែលបានស្គាល់ ម្ចាស់ហាងសម្រស់ធម្មជាតិ គឺបងស្រីអូន ដែលជាបុគ្គលម្នាក់​ មានចិត្តសប្បុរស នៅក្នុងការជួយដល់ជនទីទាល់ក្រ ។ បងស្រី​អូនត្រូវបានធ្វើមហាជន ពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្ត ពីភាពកត្តញូរបស់បងស្រី នៅក្នុងថ្ងៃនេះ ។

ជាមួយគ្នានោះផងដែរ បងស្រី បានបង្ហាញរថយន្តម៉ាក Lexus 570 សេរី 2021 ទិញជូនអ្នកមានគុណ ព្រមជាមួយឈុតពេជ្រ ថ្ងៃខួបកំណើតស្រីតូច និងខួបអាពាហ៍ពិពាហ៍៣ឆ្នាំរបស់កូនៗ។

បងស្រីអូនបានបង្ហោះសារថា “កាដូជូនអ្នកមានគុណ Lexus 570 សេរី 2021 និងឈុតពេជ្រថ្ងៃខួបកំណើតស្រីតូច និងខួបអាពាហ៍ពិពាហ៍៣ឆ្នាំរបស់កូនៗ។ កូនៗសូមគោរពអរគុណ អ្នកមានគុណទាំង៣ដែលបានផ្តល់កំណើត និងចិញ្ចឹមបីបាច់ថែរក្សាកូនតាំងពីនៅបាតជើងក្រហម។

បងស្រីអូន បានបន្ថែមទៀតថា ” កូនៗសូមជូនពរឱ្យអ្នកមានគុណទាំងបីជួបប្រទះតែសេចក្តីសុខ សុខភាពល្អ អាយុយឺនយូរ។ សូមឧទ្ទិស បុណ្យកុសលនេះជូនលោកឪពុក គា ឈាង ដែលបានលាចាកលោកតាំងពីឆ្នាំ 1991 ផង។ សូមឲ្យលោកឪពុកបានទៅកាន់ទីស្ងប់”។

Related posts

Leave a Comment