សូមអបអរសាទរ ! ទីបំផុត សុគន្ធ និសា ជាសះស្បើយពីជំងឺ កូវីដ-១៩ ហើយ, រំភើបពេក និសា ពោលពាក្យ បែបនេះ ថា…

កាលពី វេលាម៉ោង ជាង១២ ថ្ងៃត្រង់ នាថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ តារាចម្រៀង សុគន្ធ និសា បានប្រកាសថា “នាងខ្ញុំ​ សុគន្ធនិសា​ (sokunnisa )​ បានធ្វេីតេស​ កូវីដ19​ ឥឡូវនេះ​ ជម្រាបជូនដល់បងប្អូនជាសាធារណៈ ថា​ ខ្ញុំបាន​ positive ហេីយ​ គឺមានមេរោគនេះហេីយ​ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ដេីម្បីសុវត្តិភាព​ ខ្លួនឯង​នឹងក្រុមគ្រួសារ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជូនពរអោយបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ​ សូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លេីយតប​ អធ្យាស្រ័យ​ផងណាបងប្អូន ក្នុងចំណោមអ្នកផ្ទះខ្ញុំ​ ៧​ នាក់ដែលបានធ្វេីតេសដោយក្រុមលោកគ្រូអ្នក​ គ្រូពេទ្យជំនាញ​ គឺមាន​ កេីតតែខ្ញុំម្នាក់តែប៉ុណ្ណោះ​ អ្នកផ្ទះខ្ញុំអត់មានទេ​ តែក៏ត្រូវផ្តាច់ខ្លួន​ ១៤​ ថ្ងៃដែរ​ ហេីយខាងផ្ទះម្តាយខ្ញុំ​ គឺអត់ពាក់ពាន់ឡេីយ​”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដល់ ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ តារាចម្រៀងសម្លេងផ្អែមស្រទន់ រូបនេះ បានបង្ហោះរូបភាពដ៏សែនស្រណោះប៉ុន្មានសន្លឹក អមសាររំជួលចិត្តមួយទៀតថា “ទីបំផុតខ្ញុំក៏បានស្គាល់រសជាតិជីវិតមួយបែបទៀតជាមួយនឹងជំងឺ​ covid-19 សូមជូនពរអោយបងប្អូន​ បានសុខសប្បាយដោយការប្រុងប្រយ័ត្នខ្លួនឯងផងណា​”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ និសា ទទួលបានដំណឹងល្អហើយ រំភើបពេក និសា បានពោលពាក្យប៉ុន្មានម៉ាត់ បែបនេះថា “ថ្ងៃនេះខ្ញុំបាន​ ជាហើយ​ គ្រូពេទ្យថាខ្ញុំអាចចេញទៅផ្ទះវិញបានថ្ងៃនេះហេីយ​ តែក៏ត្រូវបន្តការ​ ឃុំខ្លួនអោយនៅដាច់ដោយឡែកក្នុងបន្ទប់តែឯងចំនួន​ 14​ ថ្ងៃបន្ថែមទៀត​ដែរ​ ខ្ញុំនឹង​ គោរពតាមគោលការនេះ​ ដេីម្បីសុវត្ថិភាព​ ក្រុមគ្រួសារខ្ញុំ​”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះភ្លាម ហ្វេនៗបានចូល comment ព្រាត ថា ៖ ចូលរួមត្រេកអរផង, រីករាយខ្លាំងណាស់ អបអរសាទរ idol អូនជាហើយ, ចូលរួមត្រេកអរផង my idol ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត សុទ្ធតែបង្ហាញក្តីរីករាយ ក្រោយទទួលបានដំណឹងល្អសែនល្អនេះ៕

Related posts

Leave a Comment