អបអរសាទរ ! ពលរដ្ឋ ៧០ នាក់ ត្រូវបានអនុញ្ញាតឱ្យទៅផ្ទះ បន្ទាប់ពីធ្វើចត្តាឡីស័ក និង តេស្តអវិជ្ជមានកូវីដ-១៩

នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានអនុញ្ញាតឱ្យប្រជាពលរដ្ឋចំនួន ៧០ នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញហើយ បន្ទាប់បានធ្វើចត្តាឡីស័កតាមការកំណត់របស់ក្រសួងសុខាភិបាល នៅវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។

ឆ្លៀតនៅក្នុងឱកាសនោះផងដែរ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល មានប្រសាសន៍បន្ថែមថា បងប្អូនប្រជាពរដ្ឋទាំងអស់ នៅពេលត្រឡប់ទៅលំនៅឋានវិញ សូមបន្តផ្សព្វផ្សាយវិធានការការពារ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន សំដៅរួមគ្នា បង្ការ ការពារ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និង ឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈផងដែរ ៕

Related posts

Leave a Comment