កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០ អ្នកជំងឺកើតកូវីដឈ្មោះ អិត កុម៉ាល ក៏ធ្លាប់បានចូលហូមបបរស នៅហាងមួយកន្លែងក្បែរស្ពានគីហ្សូណា ខេត្តកំពង់ចាម ថ្ងៃមិញមន្ដ្រីសុខាភិបាល ក៏បានចុះទៅទីតាំងបបរសនេះដែលមានឈ្មោះថា តាមឿន បបរស
ផងដែរ។ លទ្ធផលយ៉ាងណា សូមរង់ចាំការប្រកាសរបស់ក្រសួងសុខាភិបាល។ កុំភ្លេចអនុវត្តតាមការណែនាំរបស់ក្រសួងទាំងអស់គ្នា។ សូមជូនពរអ្នកទាំងអស់គ្នាចៀសផុតពីកូវីដ និងរួមគ្នាបំផ្លាញចោលព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ជាមួយរាជរដ្ឋាភិបាលរបស់យើង
គួរបញ្ជាក់ផងដែរថា ឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅហាង Zando បឹងកេងកង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានមកស្នាក់នៅ រឺលេក្ស ហៀល រីសត Relax
Hill Resort កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់មកនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ ១៩ ហើយបច្ចុប្បន្ននេះអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។
បន្ទាប់ពីបានដឹងដំណឹងនេះ សមត្ថកិច្ចក៏ចុះបិទសណ្ឋាគារ «ចម្ប៉ា ពេជ្រ» ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ (ជិតសាលាស្រុកស្នួល) ជាបណ្តោះអាសន្ន នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ដោយសារឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ពីវិជ្ជមានកូវីដនោះ បានទៅស្នាក់នៅមួយយប់កាលពីថ្ងៃទី១ ខែធ្នូ៕