ក្តៅ ! អាជ្ញាធរស្រុកបន្ទាយស្រី ចុះបិទទីតាំងលក់នំបញ្ចុក នៅព្រះដាក់២កន្លែង និងអំពាវនាវឲ្យអ្នកពាក់ព័ន្ធ ធ្វើចត្ដាឡីស័ក និងទៅយកសំណាក

(សៀមរាប)៖ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានសរសេរសារជាបន្ទាន់មួយនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលធ្លាប់ចូលហូប ឬទំនាក់ទំនងជាមួយតូបលក់នំបញ្ចុក២កន្លែង នៅភូមិព្រះដាក់ ត្រូវដាក់ខ្លួនដាច់ដោយឡែក ហើយអ្នកដែលមានអាការៈមិនស្រួលលេចចេញរោគសញ្ញាដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ត្រូវប្រញាប់ទៅធ្វើតេស្ដរកមេរោគកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកាសនេះ ក្រោយអាជ្ញាធរចុះបិទតូបលក់នំបញ្ចុក២កន្លែងនៅភូមិព្រះដាក់ ដែលបុរសអ្នកកើតជំងឺកូវីដ១៩ នៅខេត្តសៀមរាប ធ្លាប់បានទៅហូបមុនគ្រូពេទ្យរកឃើញថាមានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមីនា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឃឹម ហ្វីណង់ បានសរសេរយ៉ាងដូច្នេះថា៖ «ជាវិធានការបន្ទាន់ រដ្ឋបាលស្រុកបានធ្វើចត្តាឡីស័កក្រុមគ្រួសារនៃតូបទាំងពីរខាងលើភ្លាមៗ និងបានរៀបចំឱ្យមានការយកសំណាកពីអ្នកពាក់ព័ន្ធទាំងអស់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែដោយស្ថានការណ៍មានភាពផុយស្រួយ និងមានការវិវត្តលឿន ជាពិសេសក្រោយមានករណីឆ្លងបន្តពីបុរសវិជ្ជមានម្នាក់នេះទៅដល់បុគ្គលិកហាងកាហ្វេនៅក្នុងក្រុងសៀមរាប ដែលគាត់ធ្លាប់បានចូលទៅក្នុងអំឡុងពេលដំណាលគ្នានេះរួចមកហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលស្រុកបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់ចូលហូប ឬមានទំនាក់ទំនងជាមួយតូបនំបញ្ចុកទាំងពីរខាងលើចាប់ពីថ្ងៃទី១៩ រហូតមកដល់ថ្ងៃទី២៤ ខែមីនា មេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយប្រសិនបើមានអាការៈមិនស្រួលខ្លួន លេចចេញរោគសញ្ញាដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ត្រូវទៅធ្វើតេស្ដនៅសាលាគុរុកោសល្យខេត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឃឹម ហ្វីណង់ បង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់នឹងផ្តល់ភាពស្មោះត្រង់ជាមួយអាជ្ញាធរ ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមកាត់ផ្តាច់ការឆ្លងបន្តនៅក្នុងសហគមន៍ឱ្យបានលឿនជាទីបំផុត៕

Related posts

Leave a Comment