លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​៖ វិធីថែរក្សាស្បែកផ្ទៃមុខឱ្យស្រស់ស្អាត បែបធម្មជាតិងាយបែបនេះសោះ

ជឿថានរណាៗក៏ចង់ទទួលបានផ្ទៃមុខស្រស់ស្អាតដែរ ​ដោយអ្នកខ្លះហ៊ានចំណាយលុយទិញផលិតផលផង ​ទៅកែសម្ផស្សផង ​ពេលខ្លះនៅតែគ្មានប្រសិទ្ធភាព។

ជាក់ស្តែងណាស់ ការប្រើប្រាស់ផលិតផលគីមីមិនល្អដូចជាការថែទាំតាមបែបធម្មជាតិនោះឡើយ ​ហេតុនេះហើយលោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍ថា​ ​​គ្រាន់តែ​អនុវត្ត​តាមវិធី​សា​ស្រ្ត​សាមញ្ញ​ងាយ​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម​ អ្នកនឹងទទួលបានផ្ទៃមុខស្រស់ស្អាតជាមិនខាន៖

​ទី​១​. ​នៅ​ពេល​ដើរចេញ​ទៅក្រៅ​ផ្ទះ​ត្រូវ​ក​ម្ដៅ​ថ្ងៃ​ ​ហើយ​ត្រឡប់​ចូលក្នុង​ផ្ទះ​វិញ​ ​សូម​កុំ​ទាន់​លុបលាង​មុខ​ភ្លាម​ៗ​ឱ្យ​សោះ​ ​ត្រូវ​រង់ចាំ​យ៉ាងហោចណាស់​១​៥​នាទី​សិន​សឹម​លុបលាង​មុខ​។​ ​ហេតុអ្វី​? ​ព្រោះថា​ ​បើ​យើង​លុបមុខ​ទាំង​ដែល​ស្បែក​មុខ​កំពុងតែ​ក្ដៅ​ ​វា​នឹង​ធ្វើ​ឱ្យ​ស្បែក​មុខ​យើង​ជាំ​ ​ឬ​រោល​មិនខាន​ឡើយ​។​

​ទី​២​. ​ការ​បាត់បង់​ជាតិទឹក​ ​ឬ​ខ្វះ​ជាតិ​ក្នុង​ខ្លួន​ ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ស្បែក​របស់យើង​ជ្រីវជ្រួញ​ ​គ្រើម​ ​និង​ចាស់​ជាង​វ័យ​។​ ​ដូច្នេះ​ដើម្បី​ឱ្យ​ស្បែក​ភ្លឺ​រលោង​ ​និង​មាន​សំណើម​​ល្អ​ ​ក្នុងមួយថ្ងៃ​ត្រូវ​ញ៉ាំ​ទឹក​ឱ្យ​បាន​ចន្លោះ​ពី​៨​ទៅ​១​២​កែវ​។​ ​ត្រូវ​ចាំ​ថា​ ​បើ​អ្នក​ញ៉ាំ​ទឹកបាន​កាន់តែ​ច្រើន​ ​នោះ​ស្បែក​របស់​អ្នក​ក៏​កាន់តែ​ស្រស់​ស្អាត​ ​និង​ភ្លឺ​រលោង​ផង​ដែរ​។​

​ទី​៣​. ​មនុស្ស​ភាគច្រើន​ចូលចិត្ត​យកដៃ​ទៅ​អង្អែល​ស្បែក​មុខ​លេង​ ​ជាហេតុ​ធ្វើ​ឱ្យ​ស្បែក​មុខ​ពួកគេ​ក្រវេមក្រវាម​ដូច​មុខ​មេអំបៅ​។​ ​មានន័យ​ថា​ ​ដៃ​យើង​កុំ​រ​ពិស​ពេក​ ​កុំ​ប៉ះ​ឬ​អ​ង្វែ​ល​ ​កុំ​ឆ្កឹះ​ផ្ទៃមុខ​លេង​ ​ព្រោះ​ដៃ​យើង​ពោរពេញ​ទៅ​ដោយ​មេរោគ​។​ ​បើ​មេរោគ​នៅ​ជាប់ដៃ​ ​ហើយ​យកដៃ​ទៅ​អង្អែល​ផ្ទៃមុខ​ ​ឬ​ឆ្កឹះឆ្កៀល​ផ្ទៃមុខ​លេង​ ​នោះ​ប្រាកដជា​ធ្វើ​ឱ្យ​មុខ​យើង​ជាំ​ ​ឬ​ដំបៅ​មិន​ងាយ​ជា​ឡើយ​។​

​ទី​៤​. ​ត្រូវ​លុបមុខ​នឹង​ទឹកក្ដៅ​ឧណ្ហ​ៗ​ឱ្យ​បាន​ញឹកញាប់​។​ ​ទោះបីជា​រវល់​នឹង​ការងារ​ខ្លាំង​យ៉ាងណាក៏ដោយ​ ​ក្នុងមួយថ្ងៃ​ត្រូវ​លុបលាង​មុខនឹង​ទឹកក្ដៅ​ឧណ្ហ​ៗ​យ៉ាងតិច​ឱ្យ​បាន​៤​ដង​ ​ហើយ​យក​កន្សែង​ស្អាត​មក​ជូត​ផ្ទៃមុខ​ថ្នមៗ​។​ ​ក្នុងរយៈពេល​លុបលាង​មុខ​ដំបូង​ ​ស្បែក​មុខ​ឡើង​តឹង​ ​និង​របក​ៗ​បន្តិច​ ​ប៉ុន្តែ​លុះ​ពេល​លុប​បាន​ប្រហែលជា​២​ទៅ​៣​ស​ប្ដាហ៍​ក្រោយមក​ ​ស្បែក​មុខ​យើង​ឡើង​ទន់​ល្មើយ​ខុស​ពី​ធម្មតា​ ​ហើយ​រលោង​ថែមទៀត​ផង​។​

Related posts

Leave a Comment