ការជាប់គាំងនាវាដឹកទំនិញខ្នាតយក្សនៅកណ្ដាលផ្លូវទឹកសំខាន់ នឹងធ្វើឲ្យថ្លៃដើម ប្រេងឥន្ធនៈ ទំនិញ និងម្ហូបអាហារ កើនឡើង…

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា គិតមកទល់ពេលនេះ នាវាដឹកទំនិញខា្នតយក្ស Ever Given របស់ក្រុមហ៊ុន Evergreen Marine នៅតែជាប់គាំងនៅឯព្រែកជីកស៊ុយអេ (Suez Canal) ដដែល ដោយការជាប់គាំងនេះបានបង្កឲ្យមានការកកស្ទះចរាចរដឹកទំនិញផ្សេងទៀតយ៉ាងហោចណាស់ ២៤០នាវា។ សារព័ត៌មានដដែលបានឲ្យដឹងថា ការជាប់គាំងនេះ នឹងធ្វើឲ្យថ្លៃដើមនៃប្រេងឥន្ធនៈ ទំនិញ និងអាហារ កើនឡើង ដោយសារតែការពន្យារពេលក្នុងការដឹកជញ្ជូន និងការផ្ទេរទៅកាន់មធ្យោបាយដឹកជញ្ជូនថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កប៉ាល់ Ever Given បានជាប់គាំងនៅចំផ្លូវសំខាន់សម្រាប់ដឹកទំនិញចេញចូលរវាងទ្វីបអាស៊ី និងអឺរ៉ុប ដែលតាមធម្មតានៅក្នុងមួយថ្ងៃៗ ផ្លូវទឹកមួយនេះមានកប៉ាល់ដឹកទំនិញប្រមាណជា ៥០គ្រឿងត្រូវបើកឆ្លងកាត់ ហើយបើតាមការវាយតម្លៃគឺការដឹកជញ្ជូនតាមព្រែកជីកមួយនេះមានទំហំស្មើនឹង ១២% នៃចរន្តពាណិជ្ជកម្មពិភពលោកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ បើពួកគេទោះបីជាខិតខំព្យាយាមធ្វើឱ្យកប៉ាល់រួចផុតពីការជាប់គាំង ដើម្បីឲ្យកប៉ាល់ផ្សេងទៀតឆ្លងកាត់ក្នុងពេលឆាប់ៗនេះក៏ដោយ ក៏ត្រូវបានគេព្យាករណ៍ថា នឹងចំណាយពេលពេញមួយខែមេសា ដើម្បីរំដោះការជាប់គាំងនេះ។ យ៉ាងណាមិញ ក្រៅពីទំនិញប្រើប្រាស់ក្នុងគ្រួសារជាច្រើនប្រភេទដែលកំពុងរង់ចាំឆ្លងកាត់ ក៏មាននាវាដឹកប្រេង និងសត្វចិញ្ចឹមរង់ចាំដូចគ្នា ហើយការពន្យារពេលដោយសារការរង់ចាំនេះ បានធ្វើឲ្យទីផ្សារប្រេងឆៅបន្ថែមការដំឡើងតម្លៃប្រេង ៣% ក្នុងមួយបារ៉ែលរួចទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត ទោះបីជាមានការផ្លាស់ប្តូរភ្លាមៗចំពោះការដឹកជញ្ជូនតាមផ្លូវអាកាស ឬ ផ្លូវជំនួសក៏ដោយ ផលប៉ះពាល់នៃដំណោះស្រាយទាំងពីរនេះនឹងបន្ថែមការចំណាយលើការដឹកជញ្ជូនទំនិញទូទាំងពិភពលោកយ៉ាងឆាប់រហ័ស។ ជាក់ស្ដែង ការចំណាយជាមធ្យមក្នុងការដឹកទំនិញតែមួយកុងតឺន័របានកើនឡើងពី ១,០៤០ ដុល្លារក្នុងខែមិថុនាឆ្នាំ២០២០ ដល់ ៤,៥៧០ ដុល្លារនៅដើមខែមីនាឆ្នាំ២០២១
នេះបើយោងតាម S&P Global Platts។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររម្លឺកផងដែរថា កាលពីថ្ងៃអង្គារ៍ សប្ដាហ៍មុន នាវាដឹកទំនិញខា្នតយក្ស Ever Given បានជាប់គាំងនៅចំផ្លូវសំខាន់សម្រាប់ដឹកទំនិញចេញចូលរវាងទ្វីបអាស៊ីនិងអឺរ៉ុប។ ការជាប់គាំងនេះ បណ្តាលឲ្យមានផលប៉ះពាល់ចំពោះចរាចរណ៍ពាណិជ្ជកម្មអន្តរជាតិយ៉ាងខ្លាំង ពោលគឺបង្កឲ្យមានការខកខាន និងពន្យាពេលការដឹកជញ្ជូនទំនិញដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ៩.៦ ពាន់លានដុល្លារក្នុងមួយថ្ងៃ ឬ ៤០០ លានដុល្លារក្នុងរយៈពេល ១ ម៉ោង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះ ការបិទព្រែកជីកស៊ុយអេ (Suez Canal) នាពេលបច្ចុប្បន្ន និងមិនបានគ្រោងទុកដូចនេះ នឹងបណ្តាលឱ្យមានការខ្វះខាតផលិតផលរាប់ចាប់ពីផលិតផលកសិកម្ម បសុសត្វ រហូតដល់គ្រឿងបន្លាស់កុំព្យូទ័រ គ្រឿងបន្លាស់រថយន្ត ស្រា និងស្មាតហ្វូនទាំងអស់ ចេញពីអាស៊ី៕

ប្រភព: khmernote

Related posts

Leave a Comment