រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅ ថ្ងៃទី៣០ ខែមីនា មនុស្សចំនួន ១០៥ នាក់ ត្រូវបានរកឃើញថា វិជ្ជមានវីរុសកូវីដ ១៩ ដែលក្នុងនោះមាន ១០៤ នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងមានអ្នកជាសះស្បើយតែចំនួន ៤ នាក់ប៉ុណ្ណោះ។
នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃអង្គារ ទី ៣០ ខែ មីនា ឆ្នាំ ២០២១ នេះ។
របាយការណ៍ដដែលបាន បន្តថា អ្នកវិជ្ជមានវីរុសកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍នេះ ចំនួន ១០៤ នាក់ នៅរាជធានីខេត្តចំនួន ៨ ក្នុងនោះរាជធានីភ្នំពេញមានអ្នកឆ្លងច្រើនជាងគេ ចំនួន ៤៥ នាក់ បន្ទាប់មក ខេត្តព្រះសីហនុចំនួន ៣៤ នាក់ ខេត្តស្វាយរៀងចំនួន ២០ នាក់ ខេត្តកំពង់ចាម ២ នាក់ ខេត្តព្រៃវែង ១ នាក់ ខេត្តត្បូងឃ្មុំ ១ នាក់ និងខេត្តតាកែវចំនួន ១ នាក់។
ដូច្នេះ ចំនួនអ្នកឆ្លងកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មកដល់ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១ បានកើនឡើងដល់ចំនួន ១ ៨៥១ នាក់ ដែលក្នុងនោះ អ្នកដែលបានព្យាបាលជាសះស្បើយចំនួន ៦៦២ នាក់ ។
ចាប់តាំងពីមានផ្ទុះកូវីដ ១៩ ដំបូងនៅកម្ពុជា មកដល់ ព្រឹក ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២១ នេះ កម្ពុជារកឃើញ អ្នកកើត កូវីដ ១៩ សរុបចំនួន ២ ៣៧៧ នាក់ អ្នកត្រូវបានព្យាបាលជាសះស្បើយចំនួន ១ ១៧៦ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១ ១៨៦ នាក់ និងអ្នកស្លាប់ចំនួន ១១ នាក់ ។ សូមបងប្អូនអនវុត្តនូវវិធានការ ៣ ការពារ ៣ កុំ ដើម្បីការពារខ្លូនអ្នកពីការឆ្លងវីរុសកូវីដ ១៩៕