កុំទាន់ឆោឡោ! វិធានការរដ្ឋបាល ឬបម្រាមគោចរធ្វើដំណើរផ្សេងៗ គឺមិនទាន់អនុវត្តនៅឡើយទេពេលនេះ

នៅយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រកាសជូនសាធារណជនតាមរយៈសារព័ត៌មាន Fresh News បានឱ្យដឹងថា «រាល់វិធានការរដ្ឋបាលដែលមានចែងក្នុងអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ គឺមិនទាន់អនុវត្តក្នុងក្របខណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយនៃរាជធានីខេត្តណាមួយនោះនៅឡើយទេនាពេលនេះ ពោលគឺមិនមានបម្រាមគោលចរនៅពេលនេះទេ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះ រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ខាងលើ បានបញ្ជាក់បន្ថែមថា «វិធានការរដ្ឋបាលណាមួយនឹងអនុវត្ត លុះណាតែមានសេចក្តីសម្រេចរបស់គណៈអភិបាលរាជធានី ខេត្ត សម្រាប់ផ្នែកខ្លះ ឬទីកន្លែងខ្លះក្នុងដែនដីនៃរាជធានីខេត្ត ឬមានវិសាលភាពអនុវត្តទូទាំងរាជធានី ឬខេត្តរបស់ខ្លួន តែប៉ុណ្ណោះ! » ៕

សូមអានអនុក្រឹត្យនៅខាងក្រោម ៖

Related posts

Leave a Comment