នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺក្វីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
យោងតាម ប្រការ២. ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និង ភោជនីយដ្ឋាននៅតាមសណ្ឋាគារ ។ល។
ដែលទទួលអតិថិជនចូលមកទទួលទាន អាហារភេសជ្ជៈ ឬ ទទួលទានគ្រឿងស្រវឹង នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) ជាកំហិត ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះអាចលក់ជាលក្ខណៈវេចខ្ចប់បាន ៕