ដំណឹងល្អ ! តម្លៃសាំងធ្លាក់ថ្លៃចុះមួយក្រឹកទូទាំងប្រទេស ចាប់ពីថ្ងៃទី ១ មេសានេះគឺនៅសល់ត្រឹមតែ….

នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីថ្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃ ទី ០១ ដល់ថ្ងៃ ទី ១៥ ខែមេសា ឆ្នាំ ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៣៧០០ រៀល ។ ចំណែកឯប្រេងម៉ាស៊ូតវិញនៅក្នុងសប្ដាហ៍នេះមានតម្លៃ ៣២៥០ រៀល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើធៀបទៅនឹងសប្ដាហ៍មុន យើងឃើញថាតម្លៃប្រេងសាំងធម្មតានៅសប្ដាហ៍នេះមានការចុះថ្លៃ ជាងមុនចំនួន ៥០ រៀល ដែលកាលពីសប្ដាហ៍មុន តម្លៃសាំងធម្មតា​ ៣៧៥០ រៀលប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ ឃើញថាមានការចុះថ្លៃជាងសប្ដាហ៍មុនចំនួន ១០០ រៀល ដែលសប្ដាហ៍មុនប្រេងម៉ាស៊ូតមានតម្លៃត្រឹមតែ ៣៣៥០ រៀល ក្នុង១លីត្រ ៕

Related posts

Leave a Comment