រួសរាន់ឡើង ! សំរាប់អ្នកចង់លក់​ឬ​ ទិញមាសទុកពេលនេះមាសធ្លាក់ថ្លៃហើយគឺក្នុង​ ១តម្លឹងចុះសល់មកតម្លៃ….

នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មាសហាក់មិនសូវមើលឃើញពន្លឺសោះពោលគឺតម្លៃរបស់វា មិនកើនឡើងគួរឲ្យកត់សម្គាល់នោះទេ។ ជាពិសេសនៅថ្ងៃនេះតម្លៃមាសនៅលើទីផ្សារអន្តរជាតិធ្លាក់មក​ត្រឹម ១,៦៨៤ដុល្លារក្នុងមួយអោន(​ស្មើនឹង២,០២៨ដុល្លារក្នុងមួយតម្លឹង) ពោលគឺបានធ្លាក់ចុះក្រោម១,៧០០ដុល្លារ( ស្មើនឹង២,០៤៨$ក្នុងមួយតម្លឹង)បាត់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មានកត្តាមួយចំនួនដែលកំពុងតែដាក់សម្ពាធលើតម្លៃមាសឲ្យដាំក្បាលចុះពិបាកងើបឡើវិញ។ ជាក់ស្ដែងប្រាក់ដុល្លារអាមេរិកនៅថ្ងៃនេះចាប់ផ្ដើមកើនឡើងខ្លាំង ជាកត្តាមួយរុញតម្លៃមាសឲ្យធ្លាក់ចុះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសនេះក៏មានកត្តាមួយចំនួនទៀតនៅតែដាក់សម្ពាធលើតម្លៃមាសផងដែរ ជាដូចកាកើនឡើងនៃផលចំណេញប័ណ្ណបំណុលរដ្ឋាភិបាលរបស់អាមេរិកក៏ជាកត្តាដែលផ្ដល់ផលអវិជ្ជមានដល់ទីផ្សារមាស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីនេះ ស្ថានភាពសេដ្ឋកិច្ចអាមេរិកក៏បានដាក់សម្ពាធលើមាសផងដែរ។ នៅប៉ុន្មានខែចុងក្រោយនេះ ស្ថានភាពសេដ្ឋីកិច្ចរបស់អាមេរិកហាក់មានភាពល្អប្រសើរឡើងវិញបន្ទាប់ពីប្រធានាធិបតីថ្មី Joe Biden ឡើងដឹកនាំ បន្ទាប់ពីបានបញ្ចេញលុយរាប់ពាន់ដុល្លារដើម្បីស្ដារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុបមក ដោយផ្អែកលើកត្តាមួយចំនួនខាងលើនេះ ធ្វើឲ្យទីផ្សារមាសមិនទាន់មើលឃើញសញ្ញាកើនឡើងនៅឡើយ។ ដូច្នេះបើអ្នកវិនិយោគលើហាងឆេងមាស ជាពិសេសហាងឆេងមាសលើទីផ្សារអន្តរជាតិ ត្រូវតាមដានព័ត៌មានមួយចំនួនដែលជៈឥទ្ធិពលដល់តម្លៃមាស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Business Cambodia ក៏ចុះផ្សាយជារៀងរាល់ថ្ងៃទាក់ទងនឹងការវិភាគលើទីផ្សារមាស ដោយអ្នកជំនាញពីក្រុមហ៊ុន Golden FX Link Capital ដើម្បីជាជំនួយដលើបងប្អូនដែលវិនិយោគលើមាស៕ប្រភព:business-cambodia

Related posts

Leave a Comment