សត្វជ្រូកចំនួនជាង ១០០ក្បាល ដែលរកឃើញមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការដុតកម្ទេចចោលនៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២១ នេះ ។
តាមការបញ្ជាក់របស់ឯឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការដុតកម្ទេចជ្រូកឈឺជំងឺបេស្តអាហ្វ្រិកចំនួន ១០២ ក្បាលនេះ គឺក្រោយការបង្រាបបានពីឈ្មួញនាំចូលខុសច្បាប់តាមច្រករបៀងវើនខាំ ស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង ៕