ច្រើនរាល់ថ្ងៃ ! ថ្ងៃនេះក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួនរហូតដល់ទៅ៦៩នាក់…

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦៩នាក់ ក្នុងនោះ១ករណីមកពីក្រៅប្រទេស ខណៈអ្នកជំងឺចំនួន១៦នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ រកឃើញថ្មីនេះ មានម្នាក់ ជាករណីនាំចូលពីក្រៅប្រទេស (មិនមែនជាពលករមកពីថៃទេ) និង ៦៨នាក់ ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ។ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ មាននៅក្នុងរាជធានីភ្នំពេញ ២៣នាក់, កណ្តាល ១៣នាក់, ព្រះសីហនុ ៤នាក់ និងស្វាយរៀង ២៨នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកឆ្លងក្នុងសហគមន៍២០កុម្ភៈ មានពលរដ្ឋខ្មែរ ៦៤នាក់, ចិន ៣នាក់ និងវៀតណាម ១នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របាយការណ៍បានបញ្ជាក់ថា ករណីនាំចូលជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ ៣៤ឆ្នាំ មានអាសយដ្ឋាននៅខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតមកដល់ម៉ោង៧ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជា មានចំនួនសរុប ២,៥៤៦នាក់ (ស្ត្រី ១,១៨៩នាក់) ក្នុងនោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន ២,០១៧នាក់ (ស្ត្រី ១,០០០នាក់), អ្នកព្យាបាលជា មានចំនួន ១,២៥៦នាក់ (ស្ត្រី ៥២៨នាក់)។ ដោយឡែកអ្នកកំពុងសម្រាកព្យាបាលជំងឺមានចំនួន ១,២៧០នាក់ (ស្ត្រី ៦៥១)។

ក្នុងរបាយការណ៍បានបញ្ជាក់ថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន ១៦នាក់ ស្ត្រី ៩នាក់៕

Related posts

Leave a Comment