ជិតមួយឆ្នាំបន្ទាប់ពីរកឃើញករណីនាំចូលដំបូងនៃជំងឺកូវីដ១៩ ប្រទេសកម្ពុជាបានឈានមកដល់ដំណាក់កាលថ្មីនោះគឺការឆ្លងកូវីដ១៩នៅក្នុងសហគមន៍។ ក្នុងពេលដែលអាជ្ញាធរកម្ពុជាកំពុងដុតដៃដុតជើង ទប់ទល់កុំឲ្យជំងឺនេះឆ្លងរាលដាលកាន់តែខ្លាំងនៅក្នុងប្រទេស។
ថ្មីៗនេះមានគណនីហ្វេសបុកផេក មួយឈ្មោះឧកញ្ញាស្រុកខ្មែ រ បានបង្ហោះសារលើគណនីរបស់ខ្លួនថា ៉ ថារំពឹងលើទឹកត្រីទឹកសុីអុីវ ឥឡូវទឹកត្រីទឹកសុីអុីវឡើងថ្លៃទៀតហើយ។
ម្ចាស់សិប្បកម្មផលិតទឹកត្រី ទឹកសុីវអុី ថៃ ហុងគៀត ប្រកាសឡើងថ្លៃ ដោយមូលហេតុវត្ថុធាតុដើម និងគ្រឿងផ្សំមានការឡើងថ្លៃខ្លាំង។
ទាំងនេះហើយជាហេតុផលនាំអោយទឹកត្រីហាក់ឡើងថ្លៃកានតែខ្លាំង។ សូមអានលំអិតពីតម្លៃនៃការឡើង:
ចាប់ពីថ្ងៃទី១៧ ខែ៤ ឆ្នាំ២០២១ តទៅសិប្បកម្មយើងខ្ញុំមានការតម្លើងតម្លៃនៅផលិតផលដូចខាងក្រោមោះ
១- ទឹកត្រីបង្កងប៉ាក 1ឡូ=២៨០០០រ ឡើងទៅ 1ឡូ 31000រ
២-ទឹកត្រីក្រឹមមាស 1ឡូ=31000រ ឡើងទៅ 1ឡូ 34000រ
៣-ទឹកត្រីកន្ទុយបី 1ឡូ=21000ឡើងទៅ 1ឡូ24000រ
៤-ទឹកសុីអុីវរូបក្របីឃ្លាច 1ឡូ=22000រឡើងទៅ 1ឡូ24000រ