អ្នកឧកញ៉ា គិត ម៉េង ៖ ” ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបភរិយាខ្ញុំ គឺលោកជំទាវ ម៉ៅ ចំណាន ហើយជាងនេះទៅទៀត គឺ…”

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់អ្នកឧកញ៉ា រៀបរាប់ ពិតជាមានសំណាងណាស់ដែលបានជួបភរិយាខ្ញុំ គឺលោកជំទាវ ម៉ៅ ចំណាន អ្នកឧកញ៉ាបានសរសេរថា៖ “សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សគឺជាឯកសារដែលត្រូវបានការពារ និងទទួលស្គាល់ទូទាំងពិភពលោក។ សិទ្ធិនីមួយៗក្នុងចំណោមសិទ្ធិមនុស្សជាមូលដ្ឋានទាំង៣០របស់យើង គឺមានសារៈសំខាន់ដូចៗគ្នា។ ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិនេះ ខ្ញុំសូមអបអរសាទរសិទ្ធិរៀបការ និងមានគ្រួសារ។

ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបភរិយាខ្ញុំ គឺលោកជំទាវ ម៉ៅ ចំណាន ហើយជាងនេះទៅទៀត ពួកយើងកាន់តែរីករាយដែលបានកសាងគ្រួសារដ៏គួរឱ្យស្រលាញ់ជាមួយគ្នា។ ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នា រីករាយក្នុងទិវាសិទិ្ធមនុស្សអន្តរជាតិ និងមានសុវត្ថិភាព!”។

គួរបញ្ជាក់ថា អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានរៀបចំពិធីរៀបការយ៉ាងអធិកអធមនៅឯមជ្ឈមណ្ឌល សន្និបាទ និងពិពណ៍ កោះពេជ្រ ចំនួន៥អគារ គឺអាគារ L, អាគារ K, អាគារ J, អាគារ I និងអាគារ H នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៥ និងមានចំណងដៃកូនប្រុសស្រី ៤នាក់៕

Related posts

Leave a Comment