ក្តៅ ! មនុស្សជាច្រើនអ្នកនិងរថយន្តជាច្រើនគ្រឿងត្រូវបានសមត្ថកិច្ចធ្វើការឃាត់បានជាបន្តបន្ទាប់ក្រោយបំពានបម្រាមគោចរ ក្នុងរាជធានីភ្នំពេញ….

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់បម្រាមគោចរ និងការអនុវត្តន៍វិធានការបម្រាមគោចរនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានការដាក់បញ្ជារយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលរាជធានី ដោយហាមមិនអោយមានការធ្វើចរាចរណ៍ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ០៥:០០ទាបភ្លឺ ចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរក្រុមការងារសារព័ត៌មានខ្មែរណូត ក៏បានចុះទៅផ្តិតយករូបភាពដោយផ្ទាល់នៅតាមមហាវិថីនានានៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២ ក្នុងការដាក់បម្រាមគោចរនេះដែរ ដោយឃើញថាមានប្រជាពលរដ្ឋមួយចំនួនបានបំពាននូវបម្រាមគោចរ និងត្រូវបានសមត្ថកិច្ចធ្វើការឃាត់ជាបន្តបន្ទាប់។ ប្រភព:khmernote

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមនេះជាសកម្មភាពសមត្ថកិច្ចតាមខណ្ឌមួយចំនួនដែលបានធ្វើការឃាត់ អ្នកល្មើសបម្រាមគោចរ៕

Related posts

Leave a Comment