អាណិតខ្លោចចិត្ត ! កីឡាករប្រដាល់ ជៀស ស្រួច ធ្លាក់ខ្លួនធ្វើជាងសំណង់សុំផ្ទះគេជ្រក រសាត់ដល់ខេត្តរតនគិរី​​ សូមជួយស៊ែរអោយសបបុរសជនឃើញផង….

មហាជនអ្នកនិយមស្នេហាវិស័យកីឡាប្រដាល់ ប្រាកដជាធ្លាប់បានស្គាល់ហើយកីឡាករល្បីឈ្មោះ ជៀស ស្រួច ជាក់ជាមិនខាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ លោក ជៀស ស្រួច ក៏ធ្លាប់បានបោះជំហានចូលវិស័យសម្តែងភាពយន្តផងដែរ ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មហាជនហាក់បាត់ដំណឹងសូន្យឈឹងរបស់ លោក ជា ស្រួច និង ចង់ដឹងសុខទុក្ខយ៉ាងខ្លាំងពីកីឡាករប្រដាល់រូបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែថ្មីៗ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Yoko Lee ដែលគេបានស្គាល់ថាជាម្ចាស់កសិដ្ឋាន Yako នៅខេត្តរតនគិរី បានបង្ហោះរូបភាពរស់នៅបច្ចុប្បន្នយ៉ាងក្រខ្សត់របស់លោក ជៀស ស្រួច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណនី Yako Lee បានរៀបរាប់ថា «បង ជៀស ស្រួច តាំងពីអ្នកប្រដាល់លំដាប់ប្រទេស ធ្លាក់ខ្លួនជាងកម្មករសំណង់ រសាត់មកដល់រតនគិរី អ្នកដែលធ្លាប់ស្តាប់បទ បេះដូងអ្នកប្រដាល់ ពិតជាស្គាល់ ឥលូវស្ទើរគ្មានបាយហូប សុំផ្ទះគេជ្រក នៅភូមិជ្រៃសង្កាត់យក្សឡោម #ជាស្រួច សូមបងប្អូនបរិច្ចាគធនធានតាមសទ្ធាជ្រះថ្លា 069772798» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញសារនោះហើយ មហាជនអ្នកលេងបណ្តាញសង្គមហាក់ស្រឡាំងកាំង និង មិននឹកស្មានថាកីឡាករប្រដាល់ល្បីរូបនេះបានធ្លាក់ខ្លួនដល់កម្រិតនេះ ។ បន្ថែមពីនោះ ក៏មានសប្បុរសជនមួយចំនួនក៏បានចាប់ផ្តើមចូលរួមឧបត្ថម្ភជួយដល់លោកផងដែរ ៕

Related posts

Leave a Comment