អបអរសាទរ ! តារាកំប្លែង ស្រីអ៊ីត បញ្ជាក់ថា ខ្លួនបានជាសះស្បើយ ពីជំងឺកូវីដ-១៩ ប៉ុន្តែអ្នកនាងនៅតែបន្តធ្វើរឿងមួយនេះដដែល….

(ភ្នំពេញ)៖ តារាកំប្លែងអ្នកនាង សេង ចិន្ដា ហៅស្រីអ៊ីត បានបញ្ជាក់ឲ្យដឹងថា អ្នកនាងបានជាសះស្បើយ ពីជំងឺដ៏កាចសាហាវកូវីដ-១៩ហើយ ប៉ុន្តែពេលក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល គឺត្រូវនៅបន្តធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃទៀត នៅគេហដ្ឋានរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែង ស្រីអ៊ីត បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នេះថា រូបនាងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល ពោលគឺនាងបានជាសះស្បើយពីជំងឺដ៏កាចសាហាវកូវីដ-១៩ហើយ។ ទោះជាបែបនេះក្តី នាងត្រូវបន្តធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅផ្ទះបន្តទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែងរូបនេះ ក៏បានថ្លែងអំណរគុណផងដែរ ដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានលះបង់កំលាំងកាយកំលាំងចិត្ត ដោយមិនខ្លាចនឿយហត់ ក្នុងការព្យាបាលរូបនាង ក៏ដូចជាអ្នកជំងឺកូវីដ-១៩ ផ្សេងទៀត រហូតដល់បានជាសះស្បើយ បានត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបថា តារាកំប្លែង សេង ចិន្ដា ហៅស្រីអ៊ីត ត្រូវបានរកឃើញថា កើតជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីរូបនាងធ្លាប់មានទំនាក់ទំនងជាមួយតារាចម្រៀង វី ឌីណែត និងត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅសណ្ឋារគារ Great Duke។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ នៅល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះរូបនាងបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ៕

Related posts

Leave a Comment