នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៩៩ នាក់ថ្មី ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង មានអ្នកជាសះស្បើយនៅថ្ងៃនេះគឺមានចំនួន ៣២៩ នាក់ ។
ក្នុងចំណោមនេះ រកឃើញនៅស្វាយរៀង (៤៤) ភ្នំពេញ (៣៣) កោះកុង (៨) កណ្ដាល (៥) ព្រះសីហនុ (៤) ត្បូងឃ្មុំ (៤) តាកែវ (១) ។
គួរឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖
– អ្នកឆ្លងសរុប= ២៦៤៥ នាក់
– អ្នកជាសះស្បើយ= ១៥៨៥ នាក់
– អ្នកកំពុងព្យាបាល= ១០៣៦ នាក់
– អ្នកស្លាប់= ១៩ នាក់
សូមអានសេចក្តីប្រកាសរបស់ក្រសួងនៅខាងក្រោម ៖