យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្រុមការងារខ្មែរណូត ទើបនឹងទទួលបាននៅមុននេះបន្តិចបានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការផ្សារអូឫស្សី
ដែលស្ថិតនៅក្នុងខណ្ឌ៧មករា រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយសារតែមានអាជីវករ បានឆ្លងជំងឺកូវីដ-១៩ និងបានរាលដាលបន្តបន្ទាប់ច្រើនតូប ដែលមានទីតាំងផ្សេងៗគ្នា។
គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសថារកឃើញវិជ្ជមានថ្មីនៃជំងឺកូវីដ-១៩ ចំនួន៩៩ករណី ដោយក្នុងនោះមាន ៦ករណីគឺជាអាជីវករ ក៏ដូចជាសន្តិសុខផ្សារអូរឫស្សីនេះផ្ទាល់តែម្តង។