អង់អាចណាស់! មិនឱ្យចាញ់បុរសទេ មន្ត្រីឧទ្យានុរក្សស្ត្រីវ័យក្មេង សម្រស់ស្រស់ស្អាត កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិខេត្ត….

បើយើងនិយាយទៅដល់មន្ត្រីឧទ្យានុរក្ស គេតែងសំដៅទៅដល់បុរសភាគច្រើន ព្រោះការងារបំពេញភារកិច្ចឈរជើងល្បាតព្រៃទាំងអស់នេះ ពិតជាមិនងាយស្រួលនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតក្នុងចំណោមមន្ត្រីឧទ្យានុរក្ស ១២០០ នាក់ នៅក្នុងនោះមានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២ នាក់ ដែលកំពុងតែឈរជើងការពារនៅតាមតំបន់ការពារធម្មជាតិទាំង ២០ ខេត្ត ជាមួយនឹងមន្ត្រីឧទ្យានុរក្សជាបុរស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងបុព្វហេតុការពារ អភិរក្សព្រៃឈើ និង សត្វព្រៃដែលជាប្រពន្ធ័ជីវៈចម្រុះដ៏មានតម្លៃរបស់កម្ពុជា មន្ត្រីឧទ្យានុរក្សបានលះបង់ពេលវេលាជាមួយក្រុមគ្រួសារ កម្លាំងកាយកម្លាំងចិត្ត និង បញ្ញាស្មារតី ដើរល្បាតទាំងយប់ ទាំងថ្ងៃ ក្រោមអាកាសធាតុក្តៅ ភ្លៀង ផ្គររន្ទះ ដោយមិនខ្លាចនឿយហត់នៅតាមព្រៃភ្នំ បឹងបួរ ទន្លេ ជ្រលងដងអូរនានា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក៏ប្រឈមទៅនឹងគ្រោះថ្នាក់ផ្សែងៗដែលអាចកើតមានជាយថាហេតុដូចជា ជំងឺដង្កាត់ វង្វេងក្នុងព្រៃ ប្រឈមនឹងជនល្មើសផ្សេងៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរៈភាព និង ការលះបង់ដ៏មានតម្លៃបំផុត ដែលមិនអាចកាត់ថ្លៃបានរបស់មន្ត្រីឧទ្យានុរក្ស ពិសេសស្រ្តីទាំងអស់នេះពិតជាសបញ្ជាក់ឃើញពីសេចក្តីអង់អាចក្លាហាន មានមនសិការជាតិខ្ពស់ និង ជាគំរូដ៏ល្អ ក្នុងការថែរក្សាធនធានធម្មជាតិដែលកម្ពុជាមានសម្រាប់មនុស្សជំនាន់ក្រោយ ៕

Related posts

Leave a Comment