ភ្នំពេញៈ ប្រិយមិត្តជាច្រើនបានប្រាដកជាបានជ្រាបរួចមកហើយ ពីទឹកដមសំលេង ដ៏ក្រអួនក្រអៅ របស់ព្រះនាងតូច នរោត្តម ជេនណា តាមរយៈបទចម្រៀងជាច្រើនកន្លងមក ដោយព្រះនាងតូចបានធ្វើការបង្ហោះវិដេអូ ជាបន្តបន្ទាប់ លើបណ្តាញសង្គមរបស់ព្រះនាង មានទាំង ប្រព័ន្ធហ្វេសប៊ុក និងយូធូប ផងដែរ។
ជាក់ស្តែងនៅថ្ងៃនេះ ព្រះនាងតូច នរោត្តម ជេនណា ទើបតែបង្ហោះវីដេអូចម្រៀងថ្មីមួយបទទៀតរបស់ទ្រង់ លើបណ្តាញសង្គម ដែលម្តងនេះ ព្រះនាងតូចបានជ្រើសរើស ចង្វាក់តាលុង មកធ្វើការបកស្រាយ អមជាមួយក្បាច់រាំយ៉ាងស្រស់ស្អាត ពីព្រះនាងផ្ទាល់តែម្តង។
ស្តាប់ចប់ភ្លាម ធ្វើឲ្យហ្វេនៗជាច្រើនរបស់ ព្រះនាងតូច លាន់មាត់សរសើរគ្រប់គ្នា ដល់ថ្នាក់អ្នកខ្លះពោលពាក្យថា ៖ ព្រះនាងតូច ទ្រង់ស្រស់ស្អាតណាស់, ពីរោះណាស់, ព្រះនាង តែងខ្លួនអ៊ីចឹងស្អាតណាស់ទ្រង់, Idol ក្នុងដូងចិត្ត Jenna Norodom, ស្រឡាញ់ណាស់ ព្រះនាងតូច, ស្រស់ស្អាតខ្លាំងណាស់ ព្រះនាងតូច, ខ្យូត ស្អាតខ្លាំងណាស់ គួរឲ្យស្រលាញ់ម្ល៉េះទេ, ស្រស់ស្អាតគ្មានកន្លែងទាស់។
ហើយ ក៏នៅមាន ការលើកឡើងជាច្រើនទៀត ដែលរៀបរាប់មិនអស់ទេ ជាពិសេស គេសរសើរ ពីសម្រស់ទ្រង់តែម្តង ថាពិតជាស្រស់ស្អាត គួរឲ្យគយគន់យ៉ាងខ្លាំង មើលហើយ មើលទៀត កាន់តែស្អាត។
តោះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់ និងទស្សនាបទចម្រៀង របស់ ព្រះនាងតូច នរោត្ត ជេនណា និងលោក អ៊ុង សុគន្ធណារ៉ុង ខាងក្រោមនេះ ទាំងអស់គ្នា ៖